ភ្នំពេញ ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានប្រទះឃើញសត្វរំពេ ទន្លេសរុបចំនួន ៦៨ ក្បាល ក្នុងអំឡុងពេលចាប់ផ្តើម សិក្សាចំនួនសត្វបក្សី នៅតាមតំបន់ទន្លេមេគង្គ រវាងខេត្តក្រចេះ ស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ ក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១។ យោងតាមបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងបរិស្ថាន នៅថ្ងៃទី១៣ កុម្ភៈនេះ បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រ...
ភ្នំពេញ ៖ ដោយសារតែកន្លងមកថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា បានធ្វើការកំណត់ក្រុមហ៊ុន ដែលមានសិទ្ធិអាចផ្គត់ផ្គង់សត្វជ្រូក ក្នុងប្រទេសថៃ ឲ្យមានតែ១០ក្រុមហ៊ុនប៉ុណ្ណោះ ដោយពីមុនក្រុមហ៊ុនផ្គត់ផ្គង់ជ្រូក មានរហូតដល់ទៅ៥៦ក្រុមហ៊ុនឯណោះ នេះបើតាមបញ្ជី (List) ឈ្មោះដែលអគ្គនាយកដ្ឋាន បសុសត្វខាងថៃ ផ្ញើជូនមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា ។ ដោយក្រុមហ៊ុនទាំង១០ នៅខាងប្រទេសថៃនេះសុទ្ធតែ ជាក្រុមហ៊ុនដែលមានដៃគូនៅខាងខ្មែរ តែ១ក្រុមហ៊ុនប៉ុណ្ណោះ...
កោះកុង ៖ ករណីរំលោភសម្លាប់ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ច រកមុខជនដៃដល់ឃើញហើយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចដីខ្មៅ ភូមិដីទំនាប់ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ លោកវរៈសេនីយ៍ឯក ឡាយ ទីរ៉ូ នាយការិល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ករណីឃាតកម្មគិតទុក្ខជាមុននេះ...
ពោធិសាត់៖ បើតាមសេចក្តីរាយការណ៍ មកពីប្រជាពលរដ្ឋ នៅតំបន់បឹងទន្លេសាប ក្នុងទឹកដីភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ព្រំប្រទល់ នៃខេត្តកំពង់ឆ្នាំង បានអោយដឹងថា ឧបករណ៍នេសាទខុសច្បាប់រួមមានបរ-ឡុក និង របាំងសាច់អួនរាប់ពាន់ម៉ែត្រ ត្រូវបានក្រុមឈ្មួញប្រមាណជាង១០នាក់ លួចដាក់ចាប់ត្រីចម្រុះគ្រប់ប្រភេទ ក្នុងបឹងទន្លេសាបនៅចំណុច (កដប់) ស្ថិតនៅក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ព្រំប្រទល់ នៃខេត្តកំពង់ឆ្នាំង...
ស្វាយរៀង ៖ ត្រលប់ពីភ្នំពេញ មកជួបប្រពន្ធកូននៅស្រុកកំណើត ស្រាប់តែមានជម្លោះឈ្លោះគ្នាបែកផ្សែងហើយបុរសជាប្តីបានគំរាមរកអារ.កសម្លាប់ប្រពន្ធធ្វើឱ្យប្រពន្ធភ័យក៏រត់ទៅប្តឹងមេភូមិ ។ខណៈមេភូមិចុះមកឃាត់ត្រូវជនកំណាចនេះកាប់ប្រហារមិនញញើតដៃបណ្ដាលឱ្យរងរបួស រួចហើយដុតម៉ូតូនិងដុតផ្ទះខ្លួនឯងបង្កឲ្យការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២១ស្ថិតក្នុងភូមិត្របែកប្រហោង ឃំុតាសួស ស្រុកស្វាយជ្រំ។ បើតាមលោកពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថាជនសង្ស័យឈ្មោះកែវ ធូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្រពន្ធឈ្មោះនុត រដ្ឋាអាយុ៣២ឆ្នាំមានកូនស្រីម្នាក់ហើយក៏កំពុងមានផ្ទៃពោះម្នាក់ទៀត រស់នៅភូមិ-ឃំុ កេីតហេតុខាងលើ ដែលទើបត្រលប់មកពីភ្នំពេញ។ចំណែកលោកមេភូមិដែលរងគ្រោះមានឈ្មោះសួស សារី...
ស្វាយរៀង ៖ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះលក់ផ្កាស្រស់មួយកន្លែង ក្នុង ក្រុងស្វាយរៀង ត្រូវបានភ្លើងឆាប់ឆេះហុយផ្សែងទ្រលោម បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ មកចោមរោមមើល ហើយត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ នាំរថយន្តពន្លត់អគ្គិភ័យ បាញ់ពន្លត់ទាន់ពេល មិនបណ្ដាលអោយមានរងរបួស ដល់មនុស្សនោះទេ គ្រាន់តែខូចខាតសម្ភារៈ មួយចំនួនប៉ុណ្ណោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅហាងយីហោ...
ស្វាយរៀង ៖ ស្លាកលេខចាស់ៗ ដែលប្រជាពលរដ្ឋ បានស្នើសុំធ្វើការផ្ទេរ កម្មសិទ្ធិរថយន្ត តាមបែបបទច្បាប់ ចំនួន ១៣៥៨ ស្លាក ត្រូវបានកាត់កម្ទេចចោល ។ នេះបើយោងតាមលោកព្រំ ផូប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែមករាឆ្នាំ២០២១នេះ។ ការកម្ទេចស្លាកលេខចាស់ៗនេះ បានធ្វើឡើងនៅក្នុងបរិវេណ មន្ទីរសាធារណការ...
ស្វាយរៀង៖ ក្មេងប្រុសម្នាក់រត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តដឹកឥដ្ឋមួយគ្រឿង ជាន់ហ្វ្រាំងមិនទាន់បុក និងកិនយ៉ាងពេញទំហឹង ស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។ ហេតុការណ៍ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង១៥នាទី ព្រឹកថ្ងៃទីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតលើផ្លូវលេខ៣១៣០ ក្នុងភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលស្រុកស្វាយទាប...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានស្រាវជ្រាវ រកឃើញរថយន្តខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់លោកនាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលហើយ គឺយកទៅដោះស្លាកលេខចេញ រួចប្លុងចោលនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងគេចខ្លួនបាត់ស្រមោលអស់ ។ សវតារឿង៖ ផ្ដើមចេញពីការជជែកមិនត្រូវរ៉ូវគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្មោះ រ៉េត...