តាកែវ៖ គ្រឿងញៀនជិត៦គីឡូ និងជនសង្ស័យចំនួន២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកងកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស បានចុះឃាត់ខ្លួនៅក្នុងខេត្តតាកែវ និងម្នាក់ទៀតនៅរាជធានីភ្នំពេញ ពាក់ព័ន្ធទៅនិងការចែកចាយ និងជួញដូគ្រឿញៀន ។ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹងថា មន្រ្តីការរិយាល័យគ្រឿងញៀន របស់អាវុធហត្ថខេត្តតាកែវកាល យប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន...
ស្វាយរៀង៖ រថយន្តដឹកកម្មករ កម្មការិនីរោងចក្រក្រឡាប់ផ្ងារជើង មានអ្នករងរបួសធ្ងន់ស្រាលជិត៦០នាក់ នៅក្រុងបាវិត ខណៈហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៦ និង៤០នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ព្រៃផ្តៅ សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង។ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា...
កំពង់ចាម ៖ អគ្គីភ័យបានឆាបឆេះឃ្លាំង ស្តុកកម្ទេចក្រណាត់មួយកន្លែង បណ្ដាលឱ្យខូចខាតអស់ទឹកប្រាក់ ជាង២០ម៉ឺនដុល្លារ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយករណីអគ្គិភ័យនេះ ត្រូវបានអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម...
ពោធិសាត់៖ បើតាមសេចក្តីរាយការណ៍ មកពីប្រជាពលរដ្ឋ នៅតំបន់បឹងទន្លេសាប ក្នុងទឹកដីភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ព្រំប្រទល់ នៃខេត្តកំពង់ឆ្នាំង បានអោយដឹងថា ឧបករណ៍នេសាទខុសច្បាប់រួមមានបរ-ឡុក និង របាំងសាច់អួនរាប់ពាន់ម៉ែត្រ ត្រូវបានក្រុមឈ្មួញប្រមាណជាង១០នាក់ លួចដាក់ចាប់ត្រីចម្រុះគ្រប់ប្រភេទ ក្នុងបឹងទន្លេសាបនៅចំណុច (កដប់) ស្ថិតនៅក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ព្រំប្រទល់ នៃខេត្តកំពង់ឆ្នាំង...
ស្វាយរៀង ៖ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះលក់ផ្កាស្រស់មួយកន្លែង ក្នុង ក្រុងស្វាយរៀង ត្រូវបានភ្លើងឆាប់ឆេះហុយផ្សែងទ្រលោម បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ មកចោមរោមមើល ហើយត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ នាំរថយន្តពន្លត់អគ្គិភ័យ បាញ់ពន្លត់ទាន់ពេល មិនបណ្ដាលអោយមានរងរបួស ដល់មនុស្សនោះទេ គ្រាន់តែខូចខាតសម្ភារៈ មួយចំនួនប៉ុណ្ណោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅហាងយីហោ...
ស្វាយរៀង៖ ក្មេងប្រុសម្នាក់រត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តដឹកឥដ្ឋមួយគ្រឿង ជាន់ហ្វ្រាំងមិនទាន់បុក និងកិនយ៉ាងពេញទំហឹង ស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។ ហេតុការណ៍ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង១៥នាទី ព្រឹកថ្ងៃទីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតលើផ្លូវលេខ៣១៣០ ក្នុងភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលស្រុកស្វាយទាប...
ភ្នំពេញ: តាមការបញ្ជាក់ពីម្ចាស់ផ្ទះ បានឲ្យដឹងថា ផ្ទះនិងសម្ភារៈប្រើប្រាស់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និងបានរាលដាល ដល់ផ្ទះជិតខាងអស់មួយចំហៀងទៀត រងការខូចខាត ។ ហេតុការណ៍នេះ បានកើតឡើង កាលវេលាម៉ោង ៩និង០០នាទី ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅ ផ្លូវ ៣៦៧ កែង៦៣១ ក្រុមទី១៥...
ភ្នំពេញ : ក្មេងៗ៦នាក់ បាននំាគ្នាទៅលេងទឹក មានក្មេងបីនាក់ បានធ្លាក់ចូលកន្លែងជ្រៅ បណ្តាលឲ្យលង់ស្លាប់ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០ ព្រឹក នៅចំណុចវាលល្វែងទោង ខាងត្បូងស្ពានភ្លោះ ចម្ងាយ២០០ម៉ែត្រ ស្ថិតនៅខាងកើតភូមិក្តឿងរាយ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ករណីលុងទឹកខាងលើ ជនរងគ្រោះ...
ពោធិសាត់៖ ដើមកញ្ឆារជាង១០០០ដើម ដែលគេលួចដាំនៅដីក្នុងព្រៃមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្រ្ត ក្នុងភូមិសំលាញ ឃុំក្រពើរពីរ ស្រុកវាលវែង ខេត្តពោធិសាត់ ត្រូវបានកម្លាំងចម្រុះ ចុះឆ្មក់បង្រ្កាបនិងដុតកម្ទេចចោល នៅនឹងកន្លែងកាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០។ នៅកិច្ចប្រតិបត្តិការណ៍ ចុះឆ្មក់បង្រ្កាបនិងដុតបំផ្លាញដើមកញ្ឆា ដែលជនទុច្ចរិតបានលួចដាំដុះនោះ គឺដឹកនាំដោយលោកអ៊ឹង គឹមលាង អភិបាលរង...
កោះកុង : លោក គង់ មនោ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានថ្លែងអំណរគុណ ដល់អាជ្ញាធរនិងសមត្ថកិច្ចថៃ ដែលបានការពារសុវត្ថិភាព ប្រជាពលរដ្ឋកម្ពុជា ដែលបានទៅធ្វើចំណាកស្រុក នៅស្រុកខ្លងយ៉ៃ ខេត្តត្រាត ដើម្បីប្រកបអាជីកម្ម ដែលស្នាក់នៅស្រុកខ្លងយ៉ៃ មិនអាចវិលត្រឡប់មកប្រទេសវិញ ដើម្បីការពារការរីករាលដាល នៃជំងឺឆ្លងកូវវិដ១៩ ទន្ទឹមនេះដែរ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០...