បន្ទាយមានជ័យ៖ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍សង្កាត់រដ្ឋបាលផ្សារកណ្ដាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាប់ខ្លួនពាក់ព័ន្ធករណីលក់និងប្រើប្រាស់ថ្នាំញៀន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ ចំនុចបន្ទប់ជួលរោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី ប្រឹម សុផល នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាល បានអត់ដឹងនៅថ្ងៃទី5 ខែកញ្ញាឆ្នាំ 2021 នេះ...
ស្វាយរៀង ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបាន ក្រុមគ្រួសារប្រទះឃើញ ដេកស្លាប់ក្នុងថ្លុកឈាមកណ្ដាលវាលស្រែនិងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសព។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិពពូលឃុំត្រស់ ស្រុករមាសហែកខេត្តស្វាយរៀង។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ ម៉ា ឃិត អាយុ៧៦ឆ្នាំ រស់នៅ ភូមិពពូល ឃំុត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលស្រុកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសាកសពដោយធ្វើការសន្និដ្ឋានថាពិតជាស្លាប់ដោយធ្វើអត្តឃាតដោយបានយកកាំបិត...
បន្ទាយមានជ័យ៖ មុខសញ្ញាចោរលួចគោពេលរាត្រីម្នាក់ ត្រូវបាននគរបាលចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព លួចគោចំនួនបីក្បាលរបស់អ្នកស្រុក នៅឃុំស្លក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងមួយយប់រំលងអធ្រាត្រ ថ្ងៃទី 26 ខែកក្កដាឆ្នាំ 2021។ នគរបាលប៉ុស្តិ៍ស្លក្រាមបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សោន ម៉ាញ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្នោ ឃុំត្រពាំងស្នោរ ស្រុកព្រះវិហារ ខេត្តព្រះវិហារ...
ស្វាយរៀង ៖ ត្រលប់ពីភ្នំពេញ មកជួបប្រពន្ធកូននៅស្រុកកំណើត ស្រាប់តែមានជម្លោះឈ្លោះគ្នាបែកផ្សែងហើយបុរសជាប្តីបានគំរាមរកអារ.កសម្លាប់ប្រពន្ធធ្វើឱ្យប្រពន្ធភ័យក៏រត់ទៅប្តឹងមេភូមិ ។ខណៈមេភូមិចុះមកឃាត់ត្រូវជនកំណាចនេះកាប់ប្រហារមិនញញើតដៃបណ្ដាលឱ្យរងរបួស រួចហើយដុតម៉ូតូនិងដុតផ្ទះខ្លួនឯងបង្កឲ្យការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២១ស្ថិតក្នុងភូមិត្របែកប្រហោង ឃំុតាសួស ស្រុកស្វាយជ្រំ។ បើតាមលោកពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថាជនសង្ស័យឈ្មោះកែវ ធូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្រពន្ធឈ្មោះនុត រដ្ឋាអាយុ៣២ឆ្នាំមានកូនស្រីម្នាក់ហើយក៏កំពុងមានផ្ទៃពោះម្នាក់ទៀត រស់នៅភូមិ-ឃំុ កេីតហេតុខាងលើ ដែលទើបត្រលប់មកពីភ្នំពេញ។ចំណែកលោកមេភូមិដែលរងគ្រោះមានឈ្មោះសួស សារី...
មណ្ឌលគិរី៖ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន បានធ្វើការចុះបង្រ្កាបជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចសណ្ឋាគារ ស្រ៊ី លាងហ៊ីម បន្ទប់លេខ២០៧ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងនៅថ្ងៃទី២ ខែធ្នូនេះថា...
កំពង់ស្ពឺ៖ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្ដទូរដឹកទឹកកកនិងរថយន្ដដឹកទំនិញប្រភេទសណ្ដោង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ តាមរបាយការណ៍បឋមរបស់សមត្ថកិច្ចនគរបាលចរាចរណ៍ ក្រុងច្បារមន ថាបណ្ដាលឱ្យបាត់បង់អាយុជីវិតមនុស្សម្នាក់នៅកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍គឺរថយន្ដទាំងពីរបើកក្នុងទិសដៅបញ្ច្រាសទិសគ្នា នាព្រលឹមព្រឹកថៃ្ងច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅចំណុចផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ៤៨-៤៩ ភូមិព្រៃស្លឹក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ តាមការបញ្ជាក់ពី...
ស្វាយរៀង ៖បុរសជាងផ្សារដែកម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារមានរថយន្តមួយគ្រឿងបើកបរក្នុងស្ថានភាពស្រវឹងបើកបុកម៉ូតូពីក្រោយយ៉ាងពេញទំហុឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ ០១ Km ១២០/១២១ ស្ថិតក្នុងភូមិ ស្វាយ សង្កាត់ ចេក ក្រុងស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ហែន សុកជា អាយុ ៣៤ ឆ្នាំ មុខរបរ ជាងដែក...
ខេត្តពោធិ៍សាត់ ៖ ករណីហិង្សាតាប្រើកាំបិតចុងស្រួចចាក់សម្លាប់យាយជាប្រពន្ធ ដែលគេសង្ស័យជាបឋមអាចបណ្ដាលមកពីដណ្ដើមលុយចំនួន៥០០០រៀល ដើម្បីយកទៅទិញស្រាផឹកបន្ត ខណៈគេដឹងបុរសជាជនសង្ស័យដៃដល់ស្រវឹងជាប្រចាំ ឬភ្លើងប្រចណ្ឌផងដែរ ។ ករណីធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការខ្លឹម ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។ កម្លាំងសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធចុះផ្ទាល់បានឲ្យដឹងថា ជនសង្ស័យដៃដល់ជាឃាត.កឈ្មោះ វ៉ាត សារួន...
ពោធិសាត់៖ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលស្នាអន្សា ឃាត់ខ្លួនកាលពីវេលាម៉ោង២០៖០០នាទីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២០ ខណៈដែលជនសង្ស័យនោះ បាននាំបក្ខពួកមានកាណូត២គ្រឿងមកធ្វើសកម្មភាព លបលួចកាត់ស្រាវ មងរាយដាក់ត្រី របស់ជនរងគ្រោះ ប៉ុន្តែកាណូតបក្ខពួក១គ្រឿង បានបើកគេចខ្លួន រួចនៅសល់តែ កាណូត១គ្រឿងនេះក៍ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ស្នាអន្សាចាប់ខ្លួន បានហើយ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនិតិវិធី។...
ពោធិសាត់៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំង នគរបាលសហការណ៍ និងកម្លាំងអាវុធហត្ថស្រុកធ្វើការឃាត់ខ្លួនបានភ្លាមៗរួមនិងវត្ថុតាងមានអាវុធខ្លីម៉ាកK54 ចំនួន១ដើមខណៈជនសង្ស័យនោះបានធ្វើសកម្មភាពដកអាវុធខ្លីបាញ់គំរាម ទៅលើជនរងគ្រោះតែត្រូវជនរងគ្រោះបណ្តាលអោយស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង១៧៖១៥នាទីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២០ស្ថិតនៅចំនុចភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់។ ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រីម៉ូ លីដា បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន បាននោះ មានឈ្មោះប្រាក់ សុផល...