ព័ត៌មានថ្មី

មុខសញ្ញា​ ចោរជិះម៉ូតូ ឆក់កាបូបលុយពលរដ្ឋ នៅក្រុងប៉ោយប៉ែត ពេលរាត្រី ត្រូវនគរបាលឃាត់ខ្លួន

បន្ទាយមានជ័យ: បន្ទាប់ពីមានប្រជាពលរដ្ឋ រាយការណ៍ និងចុះផ្សាយតាមហ្វេសប៊ុកថា មានចោរជិះម៉ូតូ ឆក់កាបូបលុយ ខ្សែករ ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យ កម្លាំងនគរបាលអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ចេញអន្តរាគមន៍ ចេញល្បាត ស្រាវជ្រាវ និងឃាត់បានជនសង្ស័យ ចំនួន០៣នាក់ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួន ពាក់ពន្ធ័ករណីជិះម៉ូតូឆក់ ការបូបលុយ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ មាន១-ឈ្មោះ ខន វុទ្ធី ហៅធី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ធ្លាប់ចេញឆក់ ចំនួន០៦ដង ។ ២-ឈ្មោះ សៀង ដែន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ធ្លាប់ចេញឆក់ ចំនួន០៤ដង និង ៣-ឈ្មោះ អេង អយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ធ្លាប់ចេញឆក់ចំនួន០៣ដង ។

ពាក់ពន្ធ័ករណីនេះ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌ បានមានប្រសាសន៍ថា នៅចំពោះមុខ សមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានចេញឆក់ជាបន្តបន្ទាប់មែន អំឡុងពេលឆ្លងឆ្នាំសាកល និងដើមខែមករានេះ គឺចេញឆក់ នៅផ្លូវដើមពុទ្ទ្រា ផ្លូវវត្តត្រាច ផ្លូវម្តុំខារ៉ាអូខេអេហ្វផ្លាស់ និងតាមផ្លូវជាតិក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានចេញឆក់ជាថ្មី ក៏ត្រូវនគរបាលចាប់ខ្លួនតែម្តង ។ ក្រោយសួរនាំជនសង្ស័យទាំង៣នាក់ត្រូវបាន ការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការបន្តតាមច្បាប់៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top