ព័ត៌មានថ្មី

ឈាមស្រែកស្បែកហៅ ! ឃាតកសម្លាប់មន្ត្រី រដ្ឋបាលព្រៃឈើ នៅស្រុកវាលវែង ត្រូវសមត្ថកិច្ចចាប់ខ្លួន បានហើយ!

ពោធិសាត់ ៖ នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ សមត្ថកិច្ចនគរបាលផែនព្រហ្មទណ្ឌ សហការកម្លាំង នគរបាលស្រុកភ្នំក្រវាញ ស្រុកវាលវែង បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងឈានដល់ការចាប់ខ្លួន បានឃាតកដែលបានកាប់សម្លាប់ មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ឈ្មោះសេង វិសាល ភេទប្រុស អាយុ ៥២ ឆ្នាំកាលពីយប់ថ្ងៃទី ០៩ ខែ វិច្ឆកា ឆ្នាំ ២០២១ បណ្តាលអោយស្លាប់បាត់បង់ជីវិត នៅក្នុងទីស្នាក់ការ របស់រដ្ឋបាលព្រៃឈើនោះ គឺសមត្ថកិច្ចឈានដល់ការចាប់ខ្លួនបានហើយកាលពីព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះស្ថិតនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ ។

បើតាមសមត្ថកិច្ចបានអោយដឹងថា ឃាតកដែលសមត្ថកិច្ច នគរបាលខេត្តពោធិសាត់ ចាប់ខ្លួនបាននោះមានឈ្មោះរឿន រ៉ូ ភេទប្រុសអាយុ ១៥ ឆ្នាំ រស់នៅក្នុងភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់ មុខរបរជាឈ្នួលបំរើ របស់ជនរងគ្រោះ ។

គួររំលឹកថា នៅយប់ថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ជនរងគ្រោះឈ្មោះសេង វិសាល ភេទប្រុស អាយុ ៥២ឆ្នាំមុខងារជាមន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកវាលវែង ត្រូវបានឃាតកឈ្មោះ រឿន រ៉ូ ជាកូនឈ្នួលយកកាំបិតកាប់ ទៅលើជនរងគ្រោះចំនួន៧កាំបិត បណ្តាលអោយ ស្លាប់បាត់បង់ជីវិត នៅលើគ្រែ ក្នុងបន្ទប់ស្នាក់ការ រដ្ឋបាលព្រៃឈើ ហើយក្រោយធ្វើសកម្មភាព រួចឃាតករូបនោះក៍បានប្លន់ យកសម្ភារះ មួយចំនួន គឺចិញ្ចៀនពេជ្រ ១ វង់ ទូរស័ព្ទដៃម៉ាកអាយហ្វូន ៣ គ្រឿង និង ម៉ូតូ ១ គ្រឿងជិះគេចខ្លួន បាត់ស្រម៉ោល ពីកន្លែងកើតហេតុតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ច កំពុងកសាង សំណុំរឿងចាត់ការ ទៅតាមផ្លូវច្បាប់៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top