ព័ត៌មានថ្មី

សមត្ថកិច្ចស្រុកកៀនស្វាយ ឃាត់ខ្លួន ជនសង្ស័យសកម្ម ក្នុងការទាក់ឆ្កែអ្នកភូមិ ពេលយប់ ចំនួន៣នាក់, ម្នាក់ទៀត រត់គេចខ្លួន!

ភ្នំពេញ: កម្លាំងសមត្ថកិច្ច នគរបាលស្រុកកៀនស្វាយ កាលពី អាធ្រាត ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានបង្រ្កាប ក្រុមសង្ស័យសកម្ម ជិះម៉ូតូទាក់ឆ្កែ របស់អ្នកភូមិ នៅពេលយប់ៗ ចំនួន៤នាក់ និង បានឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់, ម្នាក់ទៀត បានរត់គេចគេចខ្លួន ប្រព្រឹត្ត នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចស្រុកកៀនស្វាយ បានអោយដឹងថា ជនសង្ស័យ៣នាក់ខាងលើ ដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ទី ១-ឈ្មោះវ៉េង សិលា ហៅខ្លី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល, ទី២-ឈ្មោះឡេង វណ្ណារ៉ា ហៅទុង ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំរោង មានទីលំនៅភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល, និងទី-៣ ឈ្មោះផន ពេជ្រ ហៅស្រ៊ុន ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ចំណែកឯ ជនសង្ស័យម្នាក់ទៀត ដែល រត់គេចខ្លួន មានឈ្មោះ យ៉ែម ជីវ័ន្ដ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា ចំពោះវត្ថុតាងដែលកម្លាំងសមត្ថកិច្ច ដកហូតរួមមាន៖

  • ម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់ពណ៌ខ្មៅបិតស្គត់ពណ៌ខៀវ ស៊េរីឆ្នាំ២០០៩ពាក់ស្លាកលេខកណ្ដាល1H.1590។
  • សត្វឆ្កែចំនួនពីរក្បាលសម្បុរខ្មៅមួយក្បាល(ញី) សម្បុរចំប៉ាមួយក្បាល(ឈ្មោល)។
  • ទូរស័ព្ទដៃមួយគ្រឿងម៉ាកNOKIAពណ៌ខ្មៅ។
  • ទូរស័ព្ទដៃមួយគ្រឿងម៉ាកVfoneមួយគ្រឿងពណ៌ផ្ទៃមេឃ។
  • ទូរស័ព្ទដៃមួយគ្រឿងម៉ាក់HUAWEIពណ៌ខៀវ។
  • ដងសម្រាប់ទាក់សត្វឆ្កែមួយធ្វើពីឬស្សីប្រវែង១.២០ម៉ែត្រ នឹងខ្សែប្រាំងកង់ប្រវែង១.៦០ម៉ែត្រ នឹងមានរុំកៅស៊ូពោះវៀនកង់ពណ៌ខ្មៅលាយជាមួយក្រណាត់ពណ៌ខ្មៅ។

មន្ត្រីសមត្ថកិច្ចនគរបាលបានបន្ថែមថា នៅពេលសាកសួរ, ជនសង្ស័យទាំង៣នាក់ខាងលើបានឆ្លើយសរភាពថា ពួកគេ ពិតជាបានធើ្វសកម្មភាព លួច(ទាក់សត្វឆ្កែ)ពិតប្រាកដមែន។

បច្ចុប្បន្ននេះ, ពួកគេទាំង៣នាក់ ត្រូវបានបញ្ជូនទៅឃាត់ខ្លួន ជាបណ្ថោះអាសន្ន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ រស្មី អាកាស

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top