បន្ទាយមានជ័យ៖ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍សង្កាត់រដ្ឋបាលផ្សារកណ្ដាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាប់ខ្លួនពាក់ព័ន្ធករណីលក់និងប្រើប្រាស់ថ្នាំញៀន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ ចំនុចបន្ទប់ជួលរោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី ប្រឹម សុផល នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាល បានអត់ដឹងនៅថ្ងៃទី5 ខែកញ្ញាឆ្នាំ 2021 នេះ ជនសង្ស័យទាំងនេះត្រូវបានឃាត់ខ្លួនរួមមាន១.ឈ្មោះ ភាព សូផាវ៉ាន់ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រយាដារ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ មិនប្រាកដ២.ឈ្មោះ ស៊ី តូច ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ ៣.ឈ្មោះ ចោម សុឃា ភេទស្រី អាយុ២៥ ឆ្នាំ ស្នាក់នៅបន្ទប់ជួលរោងចក្រ ភូមិអូរឬស្សី សង្កាត់ ផ្សារកណ្តាល មុខរបរកម្មកររោងចក្រ។

លោកនាយប៉ុស្តិ៍ ប្រឹម សុផល បានបន្តថា មុនចាប់ខ្លួន ពេលឃើញសមត្ថកិច្ចល្បាត ភ្លាមនោះឈ្មោះ ភាព សុផាវ៉ាន់ ភេទប្រុស បានយកប្រអប់ដាក់ទូរស័ព្ទបោះចោលទៅព្រៃមុខបន្ទប់ បន្ទាប់មកកម្លាំងប៉ុស្តិ៍បាន យកប្រអប់ទូរស័ព្ទមកបើកមើលស្រាប់តែ នៅក្នុងនោះមានថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌សរថ្លាចំនួន០២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំចំនួន០១ នឹងថង់ច្រកថ្នាំមួយ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា យកការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលនីតិវិធី ដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញារអមសាលាដំបូង ជនសង្ស័យទាំង ៣នាក់ត្រូវបានចាប់ខ្លួនយកមកសួរនាំជាមួយនឹងវត្ថុតាង ពួកគេបានសារភាពថា ថ្ម្នាំញៀនទំាងអស់ជារបស់ឈ្មោះភាព សុផាវ៉ាន់ ដែលទិញពីឈ្មោះ តាក់ ភេទប្រុស អាយុ៣០ឆ្នាំ។ បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕

