ពោធិសាត់ ៖ ស្រ្តីវ័យចំណាស់ម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ នៅឯវាលស្រែខាងក្រោយផ្ទះ របស់ខ្លួន កាលពីវេលាម៉ោង១៧និង៤៧នាទីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២១ស្ថិតនៅភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិសាត់ ខណះដែលស្ត្រីរងគ្រោះនោះ បានចេញពីផ្ទះហើយដើរ ទៅលើកភ្លឺស្រែខាងក្រោយផ្ទះ នៅពេលដែលមេឃកំពុងធ្លាក់ភ្លៀង ។
របាយការណ៍ របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន បានអោយដឹងថា មុនពេលកើតហេតុស្រ្តីរងគ្រោះ បានដើរចេញពីផ្ទះសំដៅទៅឯវាលស្រែ របស់ខ្លួនដែលស្ថិតនៅខាងក្រោយផ្ទះ ស្របពេលដែលមេឃកំពុងតែមាន ធ្លាក់ភ្លៀងលាយឡំដោយមានខ្យល់ ផ្គរលាន់ និង ផ្លេកបន្ទោរផងដែរ ក៍បណ្តាលអោយរន្ទះបាញ់ស្ត្រីរងគ្រោះនោះស្លាប់បាត់បង់ជីវិតតែម្តង។
របាយការណ៍ដដែលក៍បានអោយដឹងទៀតថា ជនរងគ្រោះមានឈ្មោះវ៉ាន់ គឹមនី ភេទស្រីអាយុ ៦២ ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិសាត់។
រហូតមកទល់ពេលនេះ សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំនត់ហេតុ ប្រគល់អោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
