ព័ត៌មានថ្មី

គ្រឿងញៀនជិត៦គីឡូ ត្រូវកំលាំងអាវុធហត្ថខេត្តតាកែវបង្រ្កាបបាន ដោយពន្លាតនិតិវិធី ដល់រាជធានីភ្នំពេញ

តាកែវ៖ គ្រឿងញៀនជិត៦គីឡូ និងជនសង្ស័យចំនួន២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកងកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស បានចុះឃាត់ខ្លួនៅក្នុងខេត្តតាកែវ និងម្នាក់ទៀតនៅរាជធានីភ្នំពេញ ពាក់ព័ន្ធទៅនិងការចែកចាយ និងជួញដូគ្រឿញៀន ។

លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹងថា មន្រ្តីការរិយាល័យគ្រឿងញៀន របស់អាវុធហត្ថខេត្តតាកែវកាល យប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១
បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅត្រង់ចំណុចភូមិពេជចង្វារ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោងខេត្តតាកែវដោយធ្វើការ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះចែម គីមស្រ៊ុន ភេទប្រុសអាយុ ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុ នឹង ដកហូតវត្ថុតាង ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន)បានចំនួន ០១កញ្ចប់ ទម្ងន់២៥,៩១ក្រាម ទូរស័ព្ទចំនួន០១គ្រឿង ។

លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ បានបន្តថា ក្រោយពីស្ដាប់ចម្លើយ ជនសង្ស័យខាងលើ បានសារភាពថាខ្លួន ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីនារី ម្នាក់នៅម្ដុំផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងដោយបានការអនុញ្ញាតពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក៏បានធ្វើការពន្លាតដែនសមត្ថកិច្ច ទៅរាជធានីភ្នំពេញដោយ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងដោយបានការអនុញ្ញាតិពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជាលទ្ធផល: ១-ចាប់បានជនសង្ស័យម្នាក់ទៀត ឈ្មោះ ហេង ច្រឹប ភេទស្រីអាយុ៣១ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ២-ក្រាមពណ៌សថ្លា (ICE) ចំនួន០៥កញ្ចប់ ទម្ងន់ប្រហែល៥០០ក្រាម ៣-ម៉ូតូចំនួន០១គ្រឿង ម៉ាកឃ្លីកពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខPP-1IR-4377 ភ្នំពេញ ។ និងបន្តទៅឆែកឆេរផ្ទះជួល របស់ជនសង្ស័យឈ្មោះហេង ច្រឹប នៅវេលាម៉ោង១៥និង៤០នាទី ទទួលបានលទ្ធផល: ១-ក្រាមពណ៌សថ្លា(ICE)ចំនួន០៥ដុំធំ ទម្ងន់ប្រហែល៥គីឡូក្រាម ២-ស្លាកលេខរថយន្តចំនួន០៦ ស្មើនិង០៣រថយន្ត ។ នៅចំពោះមុខជនសង្ស័យ បានទទួលស្គាល់វត្ថុតាងខាងលើ ពិតជារបស់ខ្លួនប្រាកដមែន។

បើតាមលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ការិយាល័យជំនាញ អាវុធហត្ថខេត្តតាកែវ ចាត់ការតាមនិតិវិធីបន្ត៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top