ព័ត៌មានថ្មី

នគរបាលខេត្តកោះកុង បង្ហាញមុខជនសង្ស័យ ក្នុងករណីរំលោភ សម្លាប់គិតទុក្ខជាមុន

កោះកុង ៖ ករណីរំលោភសម្លាប់ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ច រកមុខជនដៃដល់ឃើញហើយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចដីខ្មៅ ភូមិដីទំនាប់ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។

លោកវរៈសេនីយ៍ឯក ឡាយ ទីរ៉ូ នាយការិល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ករណីឃាតកម្មគិតទុក្ខជាមុននេះ បានកើតឡើង នៅវេលាម៉ោង៦.៣០នាទីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចដីខ្មៅភូមិដីទំនាប់ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ ជនសង្ស័យឈ្មោះហ៊ីម សាអាត ហៅ អ៊ូ អារីហ្វីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រKK១ ស្នាក់នៅបណ្តោះអាសន្ននៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។ ជនរងគ្រោះឈ្មោះ ឆ.ស.វ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រKKN៤ ។

លោកវរៈសេនីយ៍ឯក បានបន្តថា ក្រោយពីបានទទួលព័ត៌មាន ពីសាច់ញ្ញាត្តិថា បាត់ដំណឹងក្មួយភ្លាម សមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងអធិការស្រុក ប្រើរយៈពេល៣៦ម៉ោង ក្នុងការស្រាវជ្រាវ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗ ហើយការធ្វើកោសលវិច្ច័យ ទៅលើសាកសព បញ្ជាក់ឲ្យឃើញថា ជនសង្ស័យយកដំបងវ៉ៃផ្ទៃមុខ បែកខ្ទេចខ្វេះភ្នែកម្ខាង រិតកដងខ្លួនគ្មានខោអាវ ហើយនៅកន្លែងប្រដាប់ភេទ ជនសង្ស័យខ្វេះដាច់អស់ ។

តាមការសាភាព របស់ជនសង្ស័យបានសាភាពថា ខ្លួននិងជនរងគ្រោះមានទីនៅភូមិសុវណ្ណបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុងជាមួយគ្នា ។
ជនសង្ស័យបានបន្តថា ខ្លួនបានដឹងថា ជនរងគ្រោះចង់ទៅលេងផ្ទះ ដោយនឹកកូន ខ្លួនក៍សន្យាថា ខ្លួននិងជូនទៅដោយជិះម៉ូតូទៅជាមួយគ្នា ដល់ចំណុចកើតហេតុ ខ្លួនជាជនសង្ស័យបានឈប់ម៉ូតូ ហើយចាប់ជនរងគ្រោះចូលព្រៃ ចាប់ធ្វើសកម្មភាពរំលោភ តែនាងរើបំរាស់ខ្លាំង ខ្លាចបែកការ ក៍សម្លាប់បំបិតមាត់ម្តងទៅ ។

លោកវរៈសេនីយ៍ឯកបានបញ្ជាក់ថា ចំពោះសាកសពជនរងគ្រោះ ក្រោយពីធ្វើកោសលវិច្ច័យរួចរាល់ហើយ បានប្រគល់ជូនឲ្យសាច់ញាតិ្ត យកទៅធ្វើបុណ្យទៅតាមប្រពៃណី។
ចំពោះជនសង្ស័យ សមត្ថកិច្ចកំពង់កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីវិនិច្ច័យទោសទៅតាមផ្លូវច្បាប់ ៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top