ព័ត៌មានថ្មី

បទល្មើសនេសាទ (ឡុក-បរនិងរបាំងសាច់អួន) កំពុងកើតមានពេញបន្ទុក នៅចំណុចកដប មន្ត្រីជលផលមើលមិនឃើញ!

ពោធិសាត់៖ បើតាមសេចក្តីរាយការណ៍ មកពីប្រជាពលរដ្ឋ នៅតំបន់បឹងទន្លេសាប ក្នុងទឹកដីភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ព្រំប្រទល់ នៃខេត្តកំពង់ឆ្នាំង បានអោយដឹងថា ឧបករណ៍នេសាទខុសច្បាប់រួមមានបរ-ឡុក និង របាំងសាច់អួនរាប់ពាន់ម៉ែត្រ ត្រូវបានក្រុមឈ្មួញប្រមាណជាង១០នាក់ លួចដាក់ចាប់ត្រីចម្រុះគ្រប់ប្រភេទ ក្នុងបឹងទន្លេសាបនៅចំណុច (កដប់) ស្ថិតនៅក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ព្រំប្រទល់ នៃខេត្តកំពង់ឆ្នាំង ដោយគេមិនសូវឃើញ មន្ត្រីជំនាញជលផល នៃសង្កាត់រដ្ឋបាលកំពង់លួង ផ្នែករដ្ឋបាលជលផលក្រគរ និង ខណ្ឌរដ្ឋបាលជលផលពោធិសាត់ ចុះបង្រ្កាបជាដុំកំភួននោះឡើយ។

បើតាមប្រភពនានា បានបង្ហើបអោយដឹងថា ឈ្មួញជាមេតុឡុងគេស្គាល់ឈ្មោះសំអាត និងឈ្មោះសុក អ្នកទាំងពីរនាក់នេះ គឺសកម្មក្នុងការចែចូវជាមួយ និងមន្ត្រីជំនាញចាប់ពីថ្នាក់សង្កាត់ ផ្នែក រហូតដល់ថ្នាក់ខណ្ឌ និង មន្រ្តីពាក់ព័ន្ធផងដែរ។ សេចក្តីរាយការណ៍ក៏បានអោយដឹងទៀតថា ក្រៅពីចំណុច កដប ដែលសំបូរទៅដោយបទល្មើសនេសាទនោះ ក៏នៅមានចំនុចកោះជលា-ចំណុចកោះពីរ និង ចំណុចកំពង់ស្ទឹង ក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ កាត់តំបន់កដប ព្រំប្រទល់ខេត្តកំពង់ឆ្នាំង-ពោធិសាត់ ជាច្រើនទៀតផងដែរ ហើយរាល់ការចុះបង្រ្កាប របស់មន្ត្រីជំនាញជលផល ហាក់នៅមានកម្រិតនៅឡើយ។

ពាក់ព័ន្ធនិងបទល្មើសនេសាទ ដែលកំពុងកើតមាននៅចំណុច(កដប) ព្រំប្រទល់នៃខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់នេះ នាយសង្កាត់រដ្ឋបាលជលផល្រគរ លោកភុន វណ្ណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១នេះថា គឺពិតជាមានបទល្មើសនេសាទទាំងនោះមែន លោកថាកម្លាំងជំនាញរបស់លោក បានខិតខំចុះបង្ក្រាបជារៀងរាល់ថ្ងៃដែរ តាមបទបញ្ជារបស់ គណៈបញ្ជាការឯកភាពខេត្ត និង ស្រុក៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top