ព័ត៌មានថ្មី

ប្រពន្ធឲ្យទៅរកសុី បែរញៀនថ្នាំកាប់ប្រហារ លោកមេភូមិ រងរបួសធ្ងន់ នៅស្រុកស្វាយជ្រំ

ស្វាយរៀង ៖ ត្រលប់ពីភ្នំពេញ មកជួបប្រពន្ធកូននៅស្រុកកំណើត ស្រាប់តែមានជម្លោះឈ្លោះគ្នាបែកផ្សែងហើយបុរសជាប្តីបានគំរាមរកអារ.កសម្លាប់ប្រពន្ធធ្វើឱ្យប្រពន្ធភ័យក៏រត់ទៅប្តឹងមេភូមិ ។ខណៈមេភូមិចុះមកឃាត់ត្រូវជនកំណាចនេះកាប់ប្រហារមិនញញើតដៃបណ្ដាលឱ្យរងរបួស រួចហើយដុតម៉ូតូនិងដុតផ្ទះខ្លួនឯងបង្កឲ្យការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២១ស្ថិតក្នុងភូមិត្របែកប្រហោង ឃំុតាសួស ស្រុកស្វាយជ្រំ។

បើតាមលោកពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថាជនសង្ស័យឈ្មោះកែវ ធូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្រពន្ធឈ្មោះនុត រដ្ឋាអាយុ៣២ឆ្នាំមានកូនស្រីម្នាក់ហើយក៏កំពុងមានផ្ទៃពោះម្នាក់ទៀត រស់នៅភូមិ-ឃំុ

កេីតហេតុខាងលើ ដែលទើបត្រលប់មកពីភ្នំពេញ។ចំណែកលោកមេភូមិដែលរងគ្រោះមានឈ្មោះសួស សារី ភេទប្រុសអាយុ៧០ឆ្នាំ មុខរបរមេភូមិត្របែកប្រហោង រស់នៅក្បែរភូមិកើតហេតុខាងលើ ត្រូវជនសង្ស័យយកពូថៅកាប់ត្រូវ៦កន្លែង ហើយបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំដើម្បីជួយសង្គ្រោះ។

ប្រភពបន្តថា ចំណែកសម្ភារៈខូចខាតរួមមាន ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ឆេះអស់ទាំងស្រុងនិងសម្ភារផ្សេងៗមួយចំនួនទៀត។នៅមុនកើតហេតុជនសង្ស័យ បានធ្វេីដំណេីរមកពីភ្នំពេញមកលេងស្រុកកំណើតក្នុងភូមិឃុំកើតហេតុខាងលើ។បន្ទាប់ពីមកដល់ផ្ទះជនសង្ស័យបានរករឿងឈ្លោះជាមួយប្រពន្ធនិងបានគំរាមរកអារ.កធ្វើឱ្យប្រពន្ធភ័យក៏បានរត់ចេញពីផ្ទះដើម្បីទៅប្តឹងលោកមេភូមិត្របែកប្រហោង។

ក្រោយមក លោកមេភូមិបានជិះម៉ូតូមកដល់ស្រាប់តែ ជនសង្ស័យបានយកពូថៅកាប់និងវាយត្រូវក្បាលនិងដងខ្លួនលោកមេភូមិបណ្ដាលឱ្យរងរបួសធ្ងន់ ហើយក៏បានយកដែកកេះ កេះដុតផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចតែម្ដង។

លោកបន្ថែមថា នៅករណីនេះដែសមត្ថកិច្ចទាំងនគរបាលនិងកងរាជអាវុធហត្ថស្រុកនិងទាហានស្រុកបានឡោមព័ទ្ធដោយជនសង្ស័យមានពូថៅជាប់ខ្លួនមិនព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ចចាប់តាមសម្រួលនោះទេខណៈផ្ទះកំពុងត្រូវឆេះភ្លើងយ៉ាងខ្លាំងទៀត។តែទីបំផុតកំលាំងសមត្ថកិច្ចយើងបានចំណាយពេលជាង ២ម៉ោងទើបចាប់ឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃដដែលហើយបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីសាកសួរបន្ត។

លោកបញ្ជាក់ថា ក្រោយមកសមត្ថកិច្ចបានធ្វើតេស្តទឹកម៉ូដជនសង្ស័យជាលទ្ធផលវិជ្ជមានគឺមានសាធាតុញៀនក្នុងខ្លួនផងដែ៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top