ព័ត៌មានថ្មី

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះរស្មីលក់ផ្កាស្រស់ ក្នុងក្រុងស្វាយរៀង សមត្ថកិច្ចចុះអន្តរាគមន៍ បាញ់ពន្លត់ទាន់ពេល

ស្វាយរៀង ៖ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះលក់ផ្កាស្រស់មួយកន្លែង ក្នុង ក្រុងស្វាយរៀង ត្រូវបានភ្លើងឆាប់ឆេះហុយផ្សែងទ្រលោម បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ មកចោមរោមមើល ហើយត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ នាំរថយន្តពន្លត់អគ្គិភ័យ បាញ់ពន្លត់ទាន់ពេល មិនបណ្ដាលអោយមានរងរបួស ដល់មនុស្សនោះទេ គ្រាន់តែខូចខាតសម្ភារៈ មួយចំនួនប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅហាងយីហោ រស្មីលក់ផ្កាស្រស់ មានលក់កាដូរ និងទទួលរៀបចំបាច់ផ្កា កន្ត្រកផ្កាគ្រប់ប្រភេទ ក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

បើតាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា មុនកើតហេតុ គេឃើញមានផ្សែងហុយ ចេញពីផ្ទះយីហោលក់ផ្កាមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើប្រញាប់ប្រញាល រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។ ក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថ និងនគរបាលសរុបចំនួន៣គ្រឿង មកជួយបាញ់ពន្លត់ រហូតគ្រប់គ្រងស្ថានការណ៍បាន មិនបណ្ដាលឲ្យរាលដាល ដល់ផ្ទះអ្នកជិតខាងនោះទេ។

សមត្ថកិច្ចបានឲ្យដឹងថា ចំពោះហាងដែលឆាបឆេះ មានម្ចាស់ឈ្មោះសុខ ចាន់រស្មី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ផ្កា រស់ក្នុងភូមិកើតហេតុខាងលើ។ ការឆាបឆេះនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីម៉ាស៊ីនត្រជាក់ ចំណែកទ្រព្យសម្បត្តិសម្ភារៈ ខូចខាតមានដូចជាវាំងនន ទូរលក់សម្រាប់ដាក់របស់របរ និងទូរម៉ាស៊ីនត្រជាក់បន្តិចបន្តួចតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា នេះពិតជាសំណាង ហើយដែលមានរថយន្តពន្លត់អគ្គិភ័យ របស់សមត្ថកិច្ចមកអន្តរាគមន៍៣គ្រឿង មកជួយបាញ់ពន្លត់ទាន់ពេល ដោយប្រើរយៈពេលជិតកន្លះម៉ោង គ្រប់គ្រងស្ថានការណ៍បាន មិនឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងនោះទេ៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top