ព័ត៌មានថ្មី

មន្ទីរសាធារណការ ខេត្តស្វាយរៀង កម្ទេចស្លាកលេខចាស់ៗ ចោលចំនួន ១៣៥៨ស្លាក ដែលពលរដ្ឋ បានផ្ទេរកម្មសិទ្ធិថ្មី

ស្វាយរៀង ៖ ស្លាកលេខចាស់ៗ ដែលប្រជាពលរដ្ឋ បានស្នើសុំធ្វើការផ្ទេរ កម្មសិទ្ធិរថយន្ត តាមបែបបទច្បាប់ ចំនួន ១៣៥៨ ស្លាក ត្រូវបានកាត់កម្ទេចចោល ។ នេះបើយោងតាមលោកព្រំ ផូប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែមករាឆ្នាំ២០២១នេះ។

ការកម្ទេចស្លាកលេខចាស់ៗនេះ បានធ្វើឡើងនៅក្នុងបរិវេណ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ដែលមានការចូលរួមពី លោក នួន លីហួន ប្រធានមន្ទីរ និងលោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យ និងមន្រ្តីដែលពាក់ព័ន្ធ ក្នុងការទទួលខុសត្រូវ ជាច្រើនរូបទៀតផងដែរ។

លោកបានបន្តថា មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង បានធ្វើការកាត់កម្ទេចផ្លាកលេខចាស់ៗ ដែលបន្សល់ពីការស្នើសុំ របស់ប្រជាពលរដ្ឋ បានធ្វើការផ្ទេរកម្មសិទ្ធ តាមបែបបទច្បាប់ត្រឹមត្រូវ និងរួចរាល់ជាស្ថាពរ ចាប់តាំងពីទទួលបានសេចក្តីណែនាំ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ បានចេញសេចក្តីប្រកាសនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កន្លងមក ។

លោកព្រំ ផូ បន្តថា សព្វថ្ងៃនេះប្រជាពលរដ្ឋ ដែលមានរថយន្តមិនទាន់ផ្ទេរកម្មសិទ្ធិ គឺនៅតែបន្តមកធ្វើជារៀងរាល់ថ្ងៃ នៅមន្ទីរសាធារណការខេត្តស្វាយរៀង ហើយមន្ត្រីជំនាញ យើងបានខិតខំសម្រួល ឯកសារនានា ដើម្បីមានភាពងាយស្រួល ក្នុងការផ្ទេរកម្មសិទ្ធិនេះផងដែរ។

សូមបញ្ជាក់ថា ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នា រកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ។ ចំពោះឯកសារតម្រូវ ៖ ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះ មានផ្តិតស្នាមមេដៃអ្នកស្នើសុំ និងមានបិតសំណៅលេខកាល់ (តួឬសាក់ស៊ី) ដែលបានចម្លងជាក់ស្តែង ពីយានយន្ត បណ្ណសម្គាល់យានយន្ត (ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ ។ ករណីផ្ទេរកម្មសិទ្ធិឆ្លង រាជធានីខេត្ត វិញ្ញាបនបត្រត្រួត ពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ (លិខិតឆ្លងដែន និងលិខិតបញ្ជាក់ ទីលំនៅបច្ចុប្បន្នចេញ ដោយអាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស) បង្កាន់ដៃពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធយានយន្ត – លិខិតទិញលក់ – កិច្ចសន្យាធានា ដែលមានបញ្ជាក់ពី ប៉ុស្តិ៍នគរបាលរដ្ឋបាល ។ ចំពោះ ទីតាំងនៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top