ព័ត៌មានថ្មី

សមត្ថកិច្ច រកឃើញរថយន្តខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានស្រាវជ្រាវ រកឃើញរថយន្តខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់លោកនាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលហើយ គឺយកទៅដោះស្លាកលេខចេញ រួចប្លុងចោលនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងគេចខ្លួនបាត់ស្រមោលអស់ ។

សវតារឿង៖ ផ្ដើមចេញពីការជជែកមិនត្រូវរ៉ូវគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្មោះ រ៉េត ស៊ីនេត មានអាយុ៤០ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍បាញ់ប្រហារនេះ បានបង្កការភ្ញាក់ផ្អើល កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយមហាវិថីសហព័ទ្ធរុស្ស៊ី មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះបានបើករថយន្តម៉ាក FORD ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2BD-3738 តាមមហាវិថីហសព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តឡិចស៊ីស ពណ៌ខ្មៅមួយគ្រឿង បើកមកបុកគូទឡានបណ្តាល ឲ្យរងការខូចខាតបន្តិចបន្តួច ។ បន្ទាប់មកភាគីទាំងសងខាង បានឈប់ដើម្បីចរចាគ្នា ដោយគ្រាន់តែឲ្យភាគីបង្ក យករថយន្តទៅជួសជុល ដើម្បីបញ្ចប់រឿងប៉ុណ្ណោះ ស្រាប់តែម្ចាស់រថយន្តបង្ក ឡើងទៅលើរថយន្តចំណែកបក្ខពួក ២នាក់ទៀតបានដកកាំភ្លើង មិនចាំម៉ាកបាញ់ប្រហារ ទៅលើជនរងគ្រោះជាច្រើនគ្រាប់ បណ្ដាលឲ្យដេកដួលលើផ្លូវ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ ក្រោយបាញ់ប្រហារជនរងគ្រោះភ្លាម ក្រុមខ្មាន់កាំភ្លើង បានរត់គេចខ្លួនបាត់ស្រមោល ៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top