ព័ត៌មានថ្មី

ម្ដាយនាំកូនប្រុស ស្រី មកលេងផ្ទះអុំ ចៃដន្យលង់ទឹកស្លាប់ ទាំង២នាក់ នៅក្រុងស្វាយរៀង

ស្វាយរៀង ៖ ក្មេងប្រុសស្រី២នាក់ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធម្ម ធ្វើឲ្យឪពុកម្តាយស្រែកទ្រហោយំលាន់លឺទ្រហ៊ឹង ពេញភូមិ បន្ទាប់ពីមកលេងផ្ទះអុំ ហើយបានរត់លេង នៅខាងក្រោយ វិទ្យាល័យចេក បណ្ដាលឲ្យលង់ទឹកស្រះ បង្កការភ្ញាក់ផ្អើលតែម្តង។

ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ក្មេងដែលលង់ស្លាប់មានឈ្មោះសិរី រាជ ភេទប្រុស អាយុ៣ឆ្នាំ៦ខែ និងឈ្មោះ ចាន់ ណាណង ភេទស្រីអាយុ២ ឆ្នាំ មានទីលំនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

បើតាមស្ត្រីជាម្ដាយបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគាត់ បានយកកូនប្រុសស្រីទាំងពីរនាក់ ទៅលេងផ្ទះអុំ នៅភូមិធ្មល់ សង្កាត់ចេកក្រុងស្វាយរៀង ហើយបានរត់លេងធម្មាតាតាមរបៀបក្មេងៗ។

ប្រភពបន្តថា ក្រោយមកកូនទាំង២បាននាំគ្នា រត់ដេញគ្នាលេងខាងក្រោយផ្ទះ ដែលនៅជិតវិទ្យាល័យចេកមួយសន្ទុះ ក្រោយមកស្រាប់តែមិនឃើញកូនគាត់ ក៏ដើររកនិងស្រែកហៅមិនលឺឆ្លើយ តបស្រាប់តែប្រទះឃើញលង់ទឹកស្រះ ទើបបង្កការភ្ញាក់ផ្អើលនាំគ្នាប្រញាប់ប្រញាល់ លើកស្រង់ដាក់មកលើគោក និងធ្វើចលនាដៃជើង តែបានដាច់ខ្យល់ស្លាប់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សពក្មេងទាំងពីរ ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីទាំងក្តីអាឡោះអាល័យជាពន់ពេក ៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top