ព័ត៌មានថ្មី

សមត្ថកិច្ចនគរបាល ខេត្តស្វាយរៀងបង្ក្រាបករណី ជួញដូរគ្រឿងញៀន ឃាត់ខ្លួនបានមនុស្ស ៤ នាក់ រួមនឹងថ្នាំញៀនមួយចំនួន

ស្វាយរៀង ៖ ជនសង្សយ័ជាមុខសញ្ញា ជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន៤នាក់ ស្រី១នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញ ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២០។

សមត្ថកិច្ចនគរបាល ជំនាញខេត្តស្វាយរៀងបាន បានធ្វើការឃាត់ខ្លួនជនសង្សយ័ ចំនួន៤នាក់:

ទី១.ឈ្មោះ ហឿន ហ៊ុង ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិពពាយ ឃុំម្រាម ស្រុករមាសហែក (បង្ក្រាបនៅស្រុករមាសហែក) ។ ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា(ICE)ចំនួន១៣កញ្ចប់តូច ទម្ងន់១៦,៥៤ក្រាម ។

ទី២.ឈ្មោះ ឈ ធុច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរបំរើការនៅហាងខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលភូមិថ្មី សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង មានស្រុកកំណើតនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (បង្ក្រាបនៅក្រុងស្វាយរៀង)។ដកហូតវត្ថុតាង: ម្សៅក្រាមពណ៌សថ្លា(ICE)ចំនួន១០កញ្ចប់តូច ទម្ងន់១៥.០៥ក្រាម។

ទី៣.ឈ្មោះ សំ សាវន ភេទប្រុស អាយុ30ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប (បង្ក្រាបនៅស្រុកស្វាយទាប)។

ដកហូតវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន១កញ្ចប់តូច ទម្ងន់២,០៦ក្រាម។

ទី៤.ឈ្មោះ អ៊ួន វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ( បង្ក្រាបនៅក្រុងបាវិត)។ដកហូតវត្ថុតាង: ម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន៦កញ្ចប់តូចទម្ងន់១,៦៨ក្រាម៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top