ព័ត៌មានថ្មី

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់​ ពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកសារធាតុញៀន

មណ្ឌលគិរី៖ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន បានធ្វើការចុះបង្រ្កាបជនសង្ស័យចំនួន ៥នាក់​ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ នៅត្រង់ចំណុចសណ្ឋាគារ ស្រ៊ី លាងហ៊ីម បន្ទប់លេខ២០៧ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០​ ។

ស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងនៅថ្ងៃទី២ ខែធ្នូនេះថា ដោយមានការសហការរាយការណ៍ពីម្ចាស់សណ្ឋាគារ ស្រ៊ី លាងហ៊ីម​ និងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការនគរបាលខេត្ត​,​ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន​ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។

ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​ ១នាក់​ ឈ្មោះ សុខ សុវណ្ណ (ហៅម៉ាប់) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ​ ទីលំនៅ មិនពិតប្រាកដ។ រួមនិងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន៖​ ម្សៅក្រាមសង្ស័យថាជាសារធាតុញៀនចំនួន​ ៤៦កញ្ចប់ (៤៥កញ្ចប់តូច និង០១កញ្ចប់ធំ),​ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១គ្រឿង,​ ប្រាក់ដុល្លាចំនួន​ ២០$,​ ប្រាក់រៀលចំនួន​ ២៥,០០០៛,​ ម៉ូតូ០១គ្រឿង​ ម៉ាក អ៊ិចសេនធឺ​ និងឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

ក្នុងពេលកំពុងបង្រ្កាបនោះកម្លាំងសមត្ថកិច្ចយើងបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន ៤នាក់ផ្សេងទៀត​ ក្នុងនោះមានស្រីចំនួន​ ១នាក់​៖
១.ឈ្មោះ រ៉េត រ៉ន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ ។
២.ឈ្មោះ មួន ទូច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ កម្មករ ។
៣.ឈ្មោះ តាយ រដ្ឋា ភេទប្រុស អាយុ​ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ រត់តាស៊ី។
៤.ឈ្មោះ ស្រន់ ស្រីល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ​ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន​ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ​ ដើម្បីចាត់ការបន្តតាមនិតីវិធីច្បាប់៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top