ព័ត៌មានថ្មី

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ រវាងរថយន្ដ​ទូរដឹកទឹកកក​និងរថយន្ដដឹ​ក​ទំនិញប្រភេទ​សណ្ដោ​ង ប​ណ្ដាល​ឱ្យ​​មនុស្ស​ម្នាក់ស្លាប់

កំពង់ស្ពឺ​៖ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ បង្កឡើង​រវាងរថយន្ដ​ទូរដឹកទឹកកក​និងរថយន្ដដឹ​ក​ទំនិញប្រភេទ​សណ្ដោ​ង​​ ក្នុងហេតុការ​ណ៍​គ្រោះ​ថ្នាក់​ចរាច​រ​ណ៍​នេះ​ តាមរបាយការ​ណ៍​បឋម​របស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ ក្រុ​ងច្បារមន​ ថា​ប​ណ្ដាល​ឱ្យ​បាត់បង់​អាយុ​ជីវិត​មនុស្ស​ម្នាក់​នៅ​កន្លែង​កើត​ហេតុ​ ករណីគ្រោះថ្នាក់ចរាចរណ៍គឺរថយន្ដ​ទាំងពីរបើក​ក្នុងទិសដៅប​ញ្ច្រាសទិ​សគ្នា​ នាព្រលឹមព្រឹកថៃ្ងច័ន្ទ​ ទី៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ករណីគ្រោះថ្នាក់ចរា​ចរណ៍​ កើតឡើងនៅចំ​ណុចផ្លូវជាតិលេខ​ ៤​ ចន្លោះគីឡូម៉ែត្រ​លេខ​ ៤៨-៤៩​ ភូមិ​ព្រៃស្លឹក​ សង្កាត់​កណ្ដោលដុំ​ ក្រុ​ង​ច្បារម​ន​ ខេត្តកំពង់ស្ពឺ​ ។

តាមការបញ្ជាក់​ពី​ នគរបាល​ចរាចរណ៍​រថយន្តម៉ាកកូរ៉េ​ ពាក់ស្លាកលេខ​ ភ្នំពេញ3C 7387​បើកពីកើតទៅលិច​ អ្នកបើកបរមានឈ្មោះម៉ូយ លីដែន​ ភេទប្រុស​ អាយុ១៨ឆ្នាំ​រស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(ស្លាប់នៅកន្លែងកើតហេតុ) ចំណែក​រថយន្ត​សណ្ដោង​សឺមី​រឺម៉ក​ ពាក់ស្លា​ក​លេខ​ ភ្នំពេញ3D 5043​ សឺមី​ស្លាកលេខ​ព្រះសីហនុ​ 4A-5020​ អ្នកបើកបរបានចុះរត់គេចខ្លួន។

បច្ចុប្បន្ន​មធ្យោបាយ​ វត្ថុតាងទាំងពីត្រូវបាននគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ​ យកមករក្សាទុកដើម្បីដោះស្រាយតាមនិតីវិធី៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top