ព័ត៌មានថ្មី

ជិះម៉ូតូពេលមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់ គួរឲ្យសង្វេគនៅស្រុករំដួល ខេត្តស្វាយរៀង

ស្វាយរៀង ៖ បុរសម្នាក់កំពង់ជិះម៉ូតូ ត្រូវបានរន្ទះបាញ់ ស្លាប់ក្បែរប្រឡាយទឹកមួយកន្លែង ដោយមានស្នាមរហែកអាវ ខ្លួនជាំខ្មៅ បង្កឲ្យមានការភ្ញាក់ផ្អើល ពីសំណាក់ក្មេងៗឃ្វាលគោ ក្របី និងអ្នកធ្វើដំណើរតាមផ្លូវ ឆោមរោមមើល កាលពីវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិបឹង ឃុំកំពង់ពិល ស្រុករំដួល ខេត្តស្វាយរៀង។

នគរបាលស្រុករំដួល បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ កឹង យ៉ាត អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃបឹង ឃុំម៉ឺនជ័យ ស្រុករំដួល ។

នៅមុនពេលកើតហេតុ មានភ្លៀងស្រិចៗ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង ខណៈនោះ ស្រាប់តែមានបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ធ្វើដំណើរតាមផ្លូវ អមសងខាងប្រឡាយទឹក ស្រាប់តែមានរន្ទះបាញ់មួយ ឮសូរប្រាវ ក្រោយមកក៏ស្ងាត់ ស្រាប់តែឃើញបុរសម្នាក់ ដេកដួលក្បែម៉ូតូ ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់ឲ្យក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top