ព័ត៌មានថ្មី

យកម៉ូទ័រទៅបូមទឹក ដើម្បីលាងសំអាតសត្វគោ ឆ្លងចរន្តភ្លើងឆក់ស្លាប់!

ពោធិសាត់ ៖ ជនរងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ដោយសារតែបុរសនោះ យកម៉ូទ័រដែលមានភ្ជាប់ចរន្តអគ្គិសនី ដើម្បីយកមកបូមទឹកលាងសត្វគោ ប៉ុន្តែនៅពេលបូម គ្មានឃើញមានទឹកបុរសនោះ ក៏យកដៃទៅស្ទាបម៉ូទ័រ ក៏ត្រូវចរន្តភ្លើងឆក់ បណ្តាលអោយស្លាប់ នៅពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកស្រុក កាលពីវេលាម៉ោង១០៖២០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិនិគម លើឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិសាត់។

បើតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន បានអោយដឹងថា ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារខ្សែភ្លើងឆក់នោះ មានឈ្មោះរឿន ឧត្តម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិនិគម លើឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិសាត់។

របាយការណ៍ដដែល ក៏បានអោយដឹងទៀតថា ក្រោយសមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចរន្តភ្លើងឆក់ បណ្តាលអោយស្លាប់ពីតប្រាកដមែន។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top