ព័ត៌មានថ្មី

បើកបររថយន្ត ក្នុងស្ថានភាព ស្រវឹងបុកម៉ូតូ បុរសម្នាក់ស្លាប់ នៅក្រុងស្វាយរៀង

ស្វាយរៀង ៖បុរសជាងផ្សារដែកម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារមានរថយន្តមួយគ្រឿងបើកបរក្នុងស្ថានភាពស្រវឹងបើកបុកម៉ូតូពីក្រោយយ៉ាងពេញទំហុឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ ០១ Km ១២០/១២១ ស្ថិតក្នុងភូមិ ស្វាយ សង្កាត់ ចេក ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ហែន សុកជា  អាយុ ៣៤ ឆ្នាំ មុខរបរ ជាងដែក រស់នៅភូមិ មេភ្លើង​ សង្កាត់ ស្វាយរៀង​ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ ១២៥​ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១O ៩១២៧ខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្តបង្កហេតុមានឈ្មោះ ប៉ូច ចាន់  អាយុ ២៦ ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិ គោក្រោក ឃុំ គោខ្ចក ស្រុក កំពង់ត្របែក ខេត្តព្រៃវែងនិងអ្នករួមដំណើរ ឈ្មោះ នឿន វុទ្ធី  អាយុ ២៨ មុខរបរ ជាងឈើ រស់នៅភូមិ អង្គរមាស ឃុំ ម្កាក់ ស្រុក អង្គស្នួល ខេត្ត កណ្ដាល។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាមុនកើតហេតុមានរថយន្ដម៉ាក LEXUS RX300 ពណ៌ ទឹក​មាស ពាក់ផ្លាកលេខ ភ្នំពេញ 2BI.0746 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរក្នុងទិសដៅពីលិចទៅកើត សង្ស័័័យស្រវឹងស្រាប់តែរេចង្កូតទៅបុកគូថម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥​ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1O.9127  ស្របគ្នាពីក្រោយយ៉ាងពេញទំហឹងបណ្ដាលអោយស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលតែម្ដង។ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ខណៈមានជាតិស្រវឹង ក្នុងខ្លួន ( ១,១០ mg/L ) ។

ចំពោះសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។​

រីឯមធ្យោបាយធ្វើដំណើររថយន្តនិងម៉ូតូទាំង២គ្រឿងសមត្ថកិច្ចបានវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ។

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top