ព័ត៌មានថ្មី

ម្តាយបញ្ចប់ជីវិត យកខ្សែចងកកូននិងខ្លួនឯង ស្លាប់ទាំងពីរនាក់ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ស្វាយរៀង៖ មានករណីធ្វើអត្តឃាត ដោយម្ដាយយកខ្សែចងកកូន រួចចងកសម្លាប់ខ្លួនឯងតាមក្រោយ ស្លាប់យ៉ាងអាណោចអាធ័ម នៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះម្ដាយរបស់ខ្លួន។

បើតាមនគរបាលស្រុករមាសហែក បានឲ្យដឹងថា មានករណីធ្វើអត្តឃាត ចងកស្លាប់ទាំងម្ដាយទាំងកូន នៅផ្ទះឈ្មោះ មាស ចន្ថា ភេទស្រី អាយុ ៥៧ ឆ្នាំ (ត្រូវជាម្តាយ) រស់នៅភូមិ ឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះពីរនាក់ម្តាយកូន មានឈ្មោះលឹម មុំ ភេទស្រី អាយុ ៣៨ ឆ្នាំ រស់នៅភូមិចុងព្រែកេ ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានមកលងផ្ទះម្តាយ ហើយយកក្រមាចងកខ្លួនឯងនិងកូន បណ្តាលឲ្យស្លាប់ ទាំងពីរនាក់ម្តាយនិងកូន។ ចំណែក កូនមានឈ្មោះ យ៉េន តុលា ភេទប្រុស អាយុ១ឆ្នាំ ចងជាប់នឹងរបាដែករោងបាយ រួចយកខ្សែភ្លើងចងកខ្លួនឯង ជាប់ទៅនិងផ្ទះបាយក្បែរគ្នា។

មូលហេតុ៖ ឈ្មោះលឹម មុំ នេះ ស្រវឹងស្រាខួប ហើយបាននាំកូនមកលេងផ្ទះម្ដាយ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានយកកូនចងក និងចងកខ្លួនឯងស្លាប់តាមក្រោយ បង្កឲ្យភ្ញាក់ផ្អើលពេញភូមិតែម្ដង៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top