ព័ត៌មានថ្មី

តូចចិត្ត រឿងកូនជំពាក់លុយ ថ្លៃទិញទូរស័ព្ទ ហើយគេមកទារដល់ផ្ទះ ឪពុកគិតខ្លីចងក ធ្វើអត្តឃាត!

ពោធិសាត់៖ បុរសម្នាក់ បានសម្រេចចិត្តគិតខ្លី យកខ្សែនីឡុងចងក ធ្វើអត្តឃាតដោយខ្លួនឯង នៅនឹងផ្ទះរបស់ខ្លួន ដែលកំពុងតែសាងសង់ ដោយសារតែរូបគាត់ខ្មាស់គេ រឿងកូនជំពាក់លុយថ្លៃទិញទូរស័ព្ទ ហើយគេបានមកទារលុយដល់ផ្ទះ ក្រោយពេលអ្នកលក់ទូរស័ព្ទ ដើរចេញផុតពីផ្ទះ បុរសនោះក៏បានសម្ងំចងក សម្លាប់ខ្លួនឯងតែម្តង បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២០៖១០នាទីថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២០ ស្ថិតនៅនឹងផ្ទះរបស់ខ្លួន ដែលកំពុងតែសាងសង់ ក្នុងភូមិអន្សងក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់។

បើតាមរបាយការណ៍ របស់សមត្ថកិច្វបានអោយដឹងថា ជនរងគ្រោះមានឈ្មោះម៉ី វ៉ាន់ ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធនិងមានកូនចំនួន ៧ នាក់ រស់នៅក្នុងភូមិអន្សងក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់។

របាយការណ៍ដដែល ក៏បានអោយដឹងទៀតថា ក្រោយពីសមត្ថកិច្ចនគរបាលជំនាញ ចុះពិនិត្យនិងធ្វើកោសល្យវិច័យ ទៅលើសាកសពបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងក ធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់អោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top