ព័ត៌មានថ្មី

ខឹងប្រពន្ធជំពាក់លុយគេ គិតខ្លីចងក ធ្វើអត្តឃាត បន្សល់ទុកកូន៤នាក់ ឲ្យនៅកំព្រាឪពុក!

ពោធិសាត់៖ បុរសម្នាក់ មានប្រពន្ធនិងកូនតូចៗ ៤ នាក់ ដោយសារតែខឹងនិងប្រពន្ធរបស់ខ្លួន ដើរខ្ចីលុយគេ ដោយមិនបានប្រាប់ខ្លួន ហើយនៅពេលគេមកទារលុយ អត់លុយសងគេ រូបគាត់ជាប្តី ក៏បានខឹងនឹងប្រពន្ធរបស់ខ្លួន ក៏សម្រេចចិត្តគិតខ្លី ដើរទៅយកខ្សែនីឡុង ទៅចងកធ្វើអត្តឃាតខ្លួនឯង នៅនឹងដើមកាស្យា ចម្ងាយប្រហែល២ម៉ែត្រ នៅខាងលិចផ្ទះរបស់ខ្លួន បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២៤៖៣០នាទីយប់ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិសាត់។

បើតាមរបាយការណ៍ របស់នគរបាលមូលដ្ឋាន បានអោយដឹងថា ជនរងគ្រោះ ដែលបានយកខ្សែនីឡុង ចងកធ្វើអត្តឃាតដោយខ្លួនឯងនោះ មានឈ្មោះនឹម ណាន ភេទប្រុសអាយុ ៣៨ ឆ្នាំ មានប្រពន្ធ និងមានកូចតូចៗចំនួន ៤ នាក់ រស់នៅក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិសាត់។

ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យ ទៅលើសាកសព ពីសំណាក់មន្ត្រីនគរបាលជំនាញបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកធ្វើអត្តឃាត ដោយខ្លួនឯងពិតប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top