ព័ត៌មានថ្មី

អាសូរណាស់! ជិះម៉ូតូធ្លាក់ចូលការដ្ឋាន សាងសង់ស្ពាន បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅស្រុករំដួល ខេត្តស្វាយរៀង

ស្វាយរៀង : បុរសម្នាក់ជិះម៉ូតូលឿនពេក ធ្លាក់ចូលក្នុងការដ្ឋាន សាងសង់ស្ពាន បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ ករណីនេះបានកើតឡើងម៉ោង៦,២០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវ ប្រឡាយមេ ១ខ្សែ ត្រង់ចំណុចភូមិ ត្រពាំងថ្កូវ ឃុំ ពងទឹក ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សូ វ៉េត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិ អណ្ដូងក្រសាំង ឃុំ ពងទឹក ស្រុករំដួល ខេត្ត ស្វាយរៀង (ស្លាប់) ម៉ូតូម៉ាកហុងដា១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ ២០០៧ ស្លាកលេខ កំពង់ឆ្នាំង 1A 4026 បាន ជិះម៉ូតូធ្លាក់ចូលក្នុងការដ្ឋាន សាងសង់ស្ពាន។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពី បើកបរលឿន ពេកចាប់ហ្វ្រាំងមិនជាប់ ក៏ធ្លាក់ចូលក្នុងការដ្ឋាន បណ្ដាលឱ្យស្លាប់តែម្ដង។

បច្ចុប្បន្នសពជបរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែក ម៉ូតូក្រុមគ្រួសារ សំណូមពរ យកទៅជួសជុល ដើម្បីប្រើប្រាស់វិញ៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top