ព័ត៌មានថ្មី

ជូតម៉ូតូនៅក្រោមផ្ទះ ពេលមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់ នៅស្រុកក្រគរ!

ពោធិសាត់ ៖ ជនរងគ្រោះម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ បាត់បង់ជីវិតភ្លាមៗ នៅនឹងក្រោមផ្ទះរបស់ខ្លួន ខណះដែលជនរងគ្រោះនោះ កំពុងជូតម៉ូតូជាមួយប្រពន្ធ និងកូននៅក្រោមផ្ទះ ពេលមេឃកំពុងភ្លៀង កាលពីវេលាម៉ោង១៥៖៣០នាទីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២០ស្ថិតនៅភូមិបឹងស្មុគ្រ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់។

តាមរបាយការណ៍ របស់នគរបាលមូលដ្ឋាន បានអោយដឹងថា មុនពេលកើតហេតុ គឺមេឃកំពុងតែធ្លាក់ភ្លៀង ហើយក្រោយមកមេឃក៍រៀង ថមថយភ្លៀងបន្តិច តែនៅមានរលឹមស្រឹចៗ លាយឡំខ្យល់ផ្គរលាន់ និងផ្លេកបន្ទោរផងដែរ ហើយជនរងគ្រោះរួម និងប្រពន្ធនិងកូនតូចម្នាក់ នៅក្រោមផ្ទះជាមួយគ្នា ហើយជនរងគ្រោះនិងប្រពន្ធ ក៍បាននាំគ្នាជូតម៉ូតូ ក៍ត្រូវរន្ទះបាញ់ស្លាប់តែម្តង ដោយឡែកប្រពន្ធ និងកូនតូចម្នាក់ទៀត មិនមានរងរបួសអ្វីនោះឡើយ ។

របាយការណ៍ដដែល ក៍បានអោយដឹងទៀតថា ជនរងគ្រោះដែលត្រូវរន្ទះបាញ់ បណ្តាលអោយស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះភ្នំ ជលសា អាយុ ២៣ ឆ្នាំរស់នៅក្នុងភូមិបឹងស្មុគ្រ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ ។

ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចនគរបាលជំនាញបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារករណីរន្ទះបាញ់ពិតប្រាកដមែន ៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top