ពោធិសាត់៖ ជនរងគ្រោះម្នាក់ ដោយសារតែមានជំងឺសរសៃប្រសាទ និងមានសតិមិនគ្រប់ ហើយបានគិតខ្លីសម្រេចចិត្ត ដើរទៅចងកនិងក្រម៉ា ជាប់នឹងដើមស្តៅនៅខាងក្រោយផ្ទះ របស់ប្រជាពលរដ្ឋ បណ្តាលអោយស្លាប់បាត់បង់ជីវិត បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧៖២០នាទីថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២០ ស្ថិតនៅភូមិកំប៉ាង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិសាត់។
បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានអោយដឹងថា ជនរងគ្រោះ ដែលបានស្លាប់ ដោយសារចងកធ្វើអត្តឃាត ដោយខ្លួនឯងនោះ មានឈ្មោះកែវ ហឿម ភេទប្រុសអាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិកំប៉ាង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិសាត់។
របាយការណ៍ដដែល ក៏បានអោយដឹងទៀតថា ក្រោយសមត្ថកិច្ចនគរបាលជំនាញ ចុះពិនិត្យកោសល្យវិច័យ នៅកន្លែងកើតហេតុបញ្ជាក់ថា សពជនរងគ្រោះគឺពិតជាស្លាប់ ដោយសារចងក ធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាល ធ្វើកំណត់ហេតុ ប្រគល់អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
