ព័ត៌មានថ្មី

ករណីហិង្សា តាចាក់ សម្លាប់យាយជាប្រពន្ធ រឿងលុយ ៥ពាន់រៀល

 ខេត្តពោធិ៍សាត់ ៖ ករណីហិង្សាតាប្រើកាំបិតចុងស្រួចចាក់សម្លាប់យាយជាប្រពន្ធ ដែលគេសង្ស័យជាបឋមអាចបណ្ដាលមកពីដណ្ដើមលុយចំនួន៥០០០រៀល ដើម្បីយកទៅទិញស្រាផឹកបន្ត ខណៈគេដឹងបុរសជាជនសង្ស័យដៃដល់ស្រវឹងជាប្រចាំ ឬភ្លើងប្រចណ្ឌផងដែរ ។

 ករណីធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការខ្លឹម ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

 កម្លាំងសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធចុះផ្ទាល់បានឲ្យដឹងថា ជនសង្ស័យដៃដល់ជាឃាត.កឈ្មោះ វ៉ាត  សារួន ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ..សង្កាត់កើតហេតុ ចំណែកស្រ្តីជាប្រពន្ធ(ស្លាប់)ឈ្មោះ សាំង ហុន អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ជាមួយគ្នា ។

  ប្រភពដដែលបន្តទៀតថា តាមការស្រាវជ្រាវជុំវិញកន្លែងកើត ជនសង្ស័យដៃដល់ និងប្រពន្ធជាជនរងគ្រោះ គេសង្កេតល្អុកល្ពឺនជាមួយគ្នាណាស់ គ្រាន់តែពួកគាត់ស្រវឹងអ៊ួទីនួជាប្រចាំទាំងពីនាក់ ម្យ៉ាងទំនាស់ពាក្យសម្ដីគ្នាជាប្រចាំផងដែរ ប៉ុន្តែមិនដឹងជាយ៉ាងមុិចបានជាតាជាប្ដីទាញកាំបិតចុងស្រួចចំនួន២កាំបិត បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ ។

  ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យដៃដល់ជាឃាត.ក(ប្ដី)សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ នាំយកទៅបន្តនីតិវិធី ៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top