ព័ត៌មានថ្មី

លួចម៉ូតូនៅខេត្តកំពង់ឆ្នាំង មកជាប់ខ្នោះនគរបាល នៅខេត្តពោធិសាត់!

ពោធិសាត់៖ ជនសង្ស័យ ជាមុខសញ្ញា ចោរលួចម៉ូតូដ៏សកម្មម្នាក់នៅខេត្តកំពង់ឆ្នាំង ហើយបានរត់មកសម្ងំលាក់ខ្លួនពួនអាត្មា នៅក្នុងភូមិសាស្ត្រ ភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ត្រូវបានកម្លាំងនគរបាលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រងិល នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង១៖៥នាទី រសៀលថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០ ស្ថិតនៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។

បើតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន បានអោយដឹងថា ជនសង្ស័យជាមុខសញ្ញាចោរកម្ម ដែលសមត្ថកិច្ចនគរបាលចាប់ខ្លួនបាននោះ មានឈ្មោះចាន់ ភក្ត្រា ភេទប្រុសអាយុ ២៥ ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ក្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

របាយការណ៍ដដែល ក៏បានអោយដឹងទៀតថា ក្រោយការចាប់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top