ព័ត៌មានថ្មី

អរគុណសន្តិភាព សប្បុរសជនហ្វេសប៊ុក បរិច្ចាគ $5,243 ជួយកុមារ-ខ្មែរអាចធ្វើបាន

ភ្នំពេញ ៖ ខ្ញុំសូមអរគុណបងប្អូន យ៉ាងជ្រាលជ្រៅបំផុត ដែលបានរួមធ្វើបុណ្យជាមួយខ្ញុំ តាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួន(ចាប់ពី$0.10, $0.20, $1..) ជួយកុមារដែលកំពុងប្រឈមនឹងសភាពគ្រោះថ្នាក់ដល់សុខភាពអាយុជីវិត ។ បើតាមខ្ញុំសួរមន្រ្តីមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កាលពីព្រឹកមិញ គឺកុមារដែលមានដុំភ្នែកលៀនចេញមកក្រៅ គឺបានមកដល់មន្ទីរពេទ្យគន្ធបុប្ផារួចហើយ ហើយក៏បានបញ្ជូនមក មន្ទីរពេទ្យជំនាញភ្នែកអង្គដួង ប៉ុន្តែមិនបានវះកាត់ទេ ព្រោះជាដុំសាច់កាច។ ពេលនេះគាត់ បានវិលត្រឡប់ទៅផ្ទះ វិញសិនហើយ ទម្រាំមានកន្លែងណា ដែលអាចទទួលព្យាបាលបាន។

ទោះបីយើងមិនអាចជួយអ្នកជំងឺបានទាំងអស់ ប៉ុន្តែយើងអាចជួយបាន ខ្លះដូចករណីជាក់ស្តែង គួរអោយអាសូរបំផុតនេះ ។ ដោយកម្លាំងសទ្ធារជ្រះថ្លារបស់បងប្អូន មកទល់ពឹលនេះខ្ញុំបានទទួលថវិកាចំនួន $5,243 ។ ខ្ញុំសូមយកថវិកាទាំងនេះផ្តល់ជូនទៅកុមារទាំង២ដូចខាងក្រោមៈ

១)កុមារពិការភ្នែក $2,622
២)កុមាពិការពោះ $2,622

សូមក្រុមគ្រួសារទាក់ទងមកខ្ញុំតាមលេខ 017404888.

សូមជូនពរបងប្អូនអ្នកសប្បុរសទាំងអស់ ទទួលបានពរជ័យគ្រប់ប្រការ និងអាយុវែងរស់នៅ សុខសប្បាយមានតែសុខសុភមង្គល ក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top