ព័ត៌មានថ្មី

កាន់ដាវ ដេញកាប់អ្នកភូមិម្នាក់មិនបានសម្រេច ឃើញម៉ូតូនគរបាលប៉ុស្តិ៍ កាប់រងការខូចខាតយ៉ាងដំណំ!

ពោធិ៍សាត់៖ ជនសង្ស័យញៀនថ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍លលកស សហការនឹងកម្លាំង របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ធ្វើការឃាត់ខ្លួន បានកាលពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២០ បន្ទាប់ពីជនសង្ស័យញៀនថ្នាំម្នាក់នោះ បានធ្វើសកម្មភាពប្រើអំពើហិង្សា​ ដោយប្រើដាវសាំម៉ូរ៉ៃ ដេញកាប់ទៅលើជនរងគ្រោះម្នាក់ មិនបានសម្រេច ដោយជនរងគ្រោះបានរត់រួច ប៉ុន្តែពេលនគរបាលប៉ុស្តិ៍ ចុះទៅអន្តរាគមន៍ ក៏ត្រូវជនសង្ស័យនោះ កាប់ម៉ូតូរបស់នគរបាលប៉ុស្តិ៍ រងការខូចខាតអស់មួយគ្រឿង។

បើតាមរបាយការណ៍ របស់ផែនការងារ នគរបាលព្រហ្មទណ្ឌ បានអោយដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាននោះ មានឈ្មោះស៊ឹម ដូច ភេទប្រុសអាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ចំណែកឯជន រងគ្រោះមានឈ្មោះឡឹប ប្រុស ភេទប្រុសអាយុ ៣៣ ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចនគរបាល កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការទៅតាមនីតិវិធី៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top