ព័ត៌មានថ្មី

យកជំពាមកៅស៊ូ បាញ់ចំក្បាលគេ បណ្តាលឱ្យរងរបួស ត្រូវនគរបាលចាប់ខ្លួន!

ពោធិ៍សាត់៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកបាកានឃាត់ខ្លួន កាលពីវេលាម៉ោង៩៖១៥នាទីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២០ ពីបទហិង្សា រួចបញ្ជូនមកកាន់ផែនការងារ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី។

ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រីម៉ូ លីដា បានអោយដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួន បាននោះមានឈ្មោះឯក វ៉ាន់នី ភេទប្រុសអាយុ ៣៨ ឆ្នាំជនជាតិខ្មែររស់នៅ ក្នុងភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់។ ចំណែកឯជនរងគ្រោះ ដែលជនសង្ស័យបានបាញ់គ្រាប់ជំពាមកៅស៊ូ ត្រូវចំក្បាលបណ្តាល អោយរងរបួសនោះមានឈ្មោះ សោម សុផាន់ ភេទប្រុសអាយុ ៣៨ ឆ្នាំជនជាតិខ្មែររស់នៅ ក្នុងភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់។

លោកស្នងការរងដដែល ក៏បានបន្តអោយដឹងទៀតថា ជនសង្ស័យរួម និងវត្ថុតាងមានជំពាមកៅស៊ូ សមត្ថកិច្ចរបស់លោក កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top