ព័ត៌មានថ្មី

កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបគ្រឿងញៀន ជាងកន្លះគីឡូនៅស្រុកទ្រាំង

តាកែវ៖ កម្លាំងការិយាល័យ បទល្មើសគ្រឿងញៀនខេត្តតាកែវ និងកម្លាំងអាវុធហត្ថស្រុកទ្រាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការង ទទួលផែនយុត្តិធម៌ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃ ពុធ ទី ៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបករណី ជួញដូរសារធាតុញៀន ដោយខុសច្បាប់ នៅចំណុចភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ដោយរឹបអូសបានគ្រឿងញៀន ជាងកន្លះគីឡូ ។

លោក ង៉ែត ចាន់ធី មេបញ្ជាការង កងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងអោយដឹងថា ប្រតិបត្តិការសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះប៉ាល់ ថាវី ភេទស្រីអាយុ២៣ឆ្នាំ រស់នៅភូមិ ស្មោង ឃុំ ស្មោង ស្រុកទ្រាំង ខេត្តតាកែវ និងដកហូតវត្ថុតាងរួមមាន៖ ១​-ម៉្សៅក្រាមសថ្លា ចំនួន១៤កញ្ចប់ ទម្ងន់៥០៤,១៧ក្រាម ( ថ្លឹងទាំងសំបក់ថង់) ២-ជញ្ជីងថ្លឹងថ្នាំញៀចំនួន០២គ្រឿង ៣-ទូរស័ព្វសព្ទ័០១គ្រឿង។

បើតាមលោក ង៉ែត ចន្ធី ជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញឿនទាំងអស់នេះ ជារបស់ប្ដីរបស់ខ្លួន ដែលពេលនេះ បានរត់គេចខ្លួនបាត់ហើយ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top