ពោធិសាត់ ៖ យុវជនម្នាក់ដោយសារតែខឹងនិងម្តាយបានស្តីបន្ទោសបន្តិចបន្តួចពីរឿងដើរលេងយប់ យុវជនរូបនោះក៍បានគិតខ្លីសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងតែម្តង។ ដោយហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៨៖៣០នាទីថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២០ ស្ថិតនៅនឹងផ្ទះរបស់ខ្លួនចំនុចត្រឡោកបែក ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។
របាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះបានយកខ្សែនីឡុងពណ៏សប្រវែងប្រហែល១ម៉ែត្រចងកភ្ជាប់នឹងធ្នឹមផ្ទះរបស់ខ្លួនហើយក៍បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតែម្តងបង្កអោយការភ្ញាក់ផ្អើលដល់អ្នកស្រុក ហើយអាណាព្យាបាលក៍បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសព បញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន។
សពជនរងឈ្មោះឈ្មោះសាន់ រ័ត្ន ភេទប្រុសអាយុ ២៤ ឆ្នាំ ជនជាតិខ្មែររស់នៅក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ ត្រូវបានសមត្ថកិច្វធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

