កោះកុង៖ អធិការក្រុងខេមរភូមិន្ទ បានបង្ហាញមុខក្រុមជនសង្ស័យប្រុសស្រី១៤នាក់ រួមទាំងវត្ថុតាង មុខសញ្ញា លួចកាចសោរករម៉ូតូ រួមនិងថ្នាំញៀនប្រភេទម៉ាទឹកកក មួយចំនួនតូចផងដែរ។
លោក យស់ ចាន់វិចិត្រ អធិការក្រុងបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពី ប្រជាពលរបានដាក់ពាក្យបណ្តឹងជូនសមត្ថកិច្ចក្នុងករណីបាត់ម៉ូតូជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋាន លោកបានដាក់កម្លាំង ចុះស្រាវជ្រាវទាំងយប់រយៈពេល២.ថ្ងៃ រហូតដល់យប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០ សមត្ថកិច្ចយើងបានកំណត់មុខសញ្ញាជនសង្ស័យធ្វើការឃាត់ខ្លួន បានចំនួន១៤នាក់ ស្រី៤នាក់ស្ថិតក្នុងបន្ទប់ជួលកោះពេជ្រក្នុងភូមិ១សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ហើយសមត្ថកិច្ចរឹបអូសបានម៉ូតូចំនួន៦គ្រឿងរួមនិងសម្ភារៈមួយចំនួននិងគ្រឿងញៀនមួយចំនួនផងដែរ។
លោក យស់ ចាន់វិចិត្រ បានដឹងបន្តថា ដើម្បីសុវត្តិភាពការពារភូមិឃុំមានសុវត្តិភាព និងតាមការចង្អុលបង្ហាញពីថ្នាក់លើនិងការចង្អុលបង្ហាញរបស់លោកស្នងការនគរបាលខេត្តលោកនិងកម្លាំងនគរបាលទាំងអស់ ខិតខំបំពេញកាត្វកិច្ចអនុវត្តតាមបទបញ្ជាដោយមិនគិតពីភាពនឿយហត់ ឡើយមិនថាយប់ឬថ្ងៃឡើយធ្វើយ៉ាងណាឲ្យតែប្រជាពលរដ្ឋមានសុខសុវត្តិភាព។
លោកអធិការ បានបន្តថា: ចំពោះជនសង្ស័យទាំង១៤នាក់ក្នុងការធ្វើតេស្តពិនិត្យលើទឹកនោម ជាលទ្ធផលនៃការធ្វើតេស្តឃើញថាជនសង្ស័យមាន សារធាតុញៀនទាំងអស់។
លោកអធិការបញ្ជាក់ថា ចំពោះជនសង្ស័យទាំង១៤នាក់រួមទាំងវត្ថុតាងសមត្ថកិច្ចកំពង់កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
ក្នុងនោះលោកបញ្ជាក់បន្ថែមថា ចំពោះម្ចាស់ម៉ូតូដែលបានរកឃើញនេះ សមត្ថកិច្ចនិងប្រគល់ជូនបងប្អូនវិញដោយមានឯកសារ ម៉ូតូមកភ្ជាប់ជាមួយ។




