ភ្នំពេញ : ភ្លៀងលាយឡំ និងខ្សល់កន្ទ្រាក់យ៉ាងខ្លាំង បណ្ដាលឲ្យបាក់ដួលដើមអម្ពិល លើផ្ទះប្រជាពលរដ្ឋ សង្កត់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ នៅយប់ថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២០ នៅភូមិស្គាស្រុក ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្ត ព្រៃវែង។
សមត្ថកិច្ចបានអោយដឹងថា ករណីនេះបណ្តាលឲ្យមនុស្ស
១.ឈ្មោះ ចក់ ឃីម ភេទស្រី អាយុ ៤២ របួសធ្ងន់បាក់ចង្គេះ
២.កូនប្រុស ឈ្មោះ យោន សេងហាក់ អាយុ ០៤ឆ្នាំ (ស្លាប់) អ្នកទាំងពីរ រស់នៅទីតាំងកើតហេតុខាងលើ ៕

