ព័ត៌មានថ្មី

ជិះម៉ូតូទៅយកមាន់ ត្រឡប់មកវិញ ត្រូវជនមិនស្គាល់មុខ វាយស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ!

ពោធិសាត់៖ជនរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិតនៅពេលក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញកាលពីវេលាម៉ោង២៣៖នាទីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២០ ខណៈកំពុងផឹកស៊ីជាមួយមិត្តភក្កិ ក៏បានជិះម៉ូតូទៅយកមាន់ពេលត្រឡប់មកវិញក៏ត្រូវជនមិនស្គាល់មុខវាយឲ្យរងរបួសធ្ងន់ ។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះលៀង សារ៉ន ភេទប្រុសអាយុ ៥២ ឆ្នាំជនជាតិខ្មែររស់នៅក្នុងភូមិព្រែកកន្ទួត ឃុំរាលោ ស្រុកតាលោសែនជ័យបានមកផឹកស្រាថ្នាំជាមួយមនុស្ស២នាក់ផ្សេងទៀត។លុះផឹកស្រាថ្នាំបានមួយសន្ទុះដល់ម៉ោងប្រមាណ១៦៖០០នាទីជនរងគ្រោះក៍បានប្រកែកទាស់សំដីគ្នាជាមួយប្អូនថ្លៃពីរឿងភ្ជាប់ពាក្យកូន លុះដល់ម៉ោងប្រមាណជា ២២៖០០នាទីជនរងគ្រោះក៍បានជិះម៉តូចេញពីវង់ផឹកសុីដើម្បីទៅយកមាន់ហើយក៍បានដាក់ម៉ូតូនៅនិងផ្ទះឈ្មោះតាយនហើយក៍ដើរកាត់ព្រៃ ពេលត្រឡប់មកវិញក៍ត្រូវជនមិនស្គាល់មុចលបវាយនិងវត្ថុរឹងបណ្តាលអោយជនរងគ្រោះដេកសន្លប់ស្តូកស្តឹងនៅកន្លែងកើយហេតុស្ថិតនៅចំនុចវាលស្រែក្នុងភូមិជ្រៃក្រឹម ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់។

របាយការណ៍ដដែលក៍បានអោយដឹងទៀតថា ក្រោយសមត្ថកិច្ចចុះដល់កន្លែងកើតហេតុដើម្បីយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញជាអកុសល្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវតែម្តង។បើតាមសមត្ថកិច្ចជំនាញចុះពិនិត្យកោសល្យវិច័យទៅលើសពជនរងគ្រោះគឺមានស្នាមរបួសលើថ្ពាល់ក្បែរច្រមុះខាងស្តាំដល់ឆ្អឹង ក្បាលផ្នែកខាងក្រោយមានស្នាមរបួសស្រុតលលារ៍ក្បាល សមត្ថកិច្ចជំនាញសន្និដ្ឋានថាជនរងគ្រោះស្លាប់បណ្តាលមកពីការប៉ះទង្គិចនិងវត្ថុទាលមានទម្ងន់និងវត្ថុមានមុខស្រួច។

ពាក់ព័ន្ធករណីនេះ អធិការនគរបាលស្រុកតាលោសែនជ័យ លោកវរសេនីយ៍ទោហែម មុនី បានប្រាប់មជ្ឈមណ្ឌលពត័មានដើមអម្ពិលតាមទូរស័ព្ទនៅថ្ងៃនេះថា សមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនមនុស្សម្នាក់នៅអធិការដ្ឋានដើម្បីធ្វើការស្រាវជ្រាវបន្ត៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top