ព័ត៌មានថ្មី

កំពុងបរទេះមកផ្ទះ ស្រាប់តែអកុសល់ ត្រូវបានរន្ទះបាញ់ ស្លាប់ និងសត្វគោ៤ក្បាល

កំពង់ស្ពឺ ៖ នាថ្ងៃអាទិត្យ ២កើត ខែអាសាឍ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង១៧.៣០នាទីល្ងាច មានករណីរន្ទះបាញ់ នៅចំណុចខាងត្បូងភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំងាយពីភូមិប្រមាណជា ១០០០ ម៉ែត្រ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ។

ជនរងគ្រោះមានឈ្មោះ មាស ជ្រុន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងងាប់គោចំនួន៤ក្បាល សម្បុរចំប៉ា ឈ្មោលទាំងអស់ ក្នុងខណៈជនរងគ្រោះកំពុងបរទេះគោមកផ្ទះវិញ ៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top