ព័ត៌មានថ្មី

នាយការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន ប៉េអឹមខេត្តតាកែវ ពាក់ព័ន្ធករណីជួញដូរ គ្រឿងញៀនត្រូវចាប់ខ្លួន

ភ្នំពេញ : នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០២០ នៅចំណុចស្ថានីយសាំងសូគីម៉ិច សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចាប់ខ្លួន លោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ និងបក្ខពួក ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង២គីឡូក្រាម។

យោងតាមរបាយការណ៏ របស់ស្នងការដ្ឋាននគបាលខេត្តតាកែវ បានបង្ហាញថា ជនសង្ស័យឈ្មោះ ឈុន សុមេធា ភេទប្រុស មុខរបរ កងរាជអាវុធហត្ថខេត្តតាកែវ (ដែលមានឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈជានាយការិយាល័យបទល្មើសគ្រឿងញៀន) នឹងជនសង្ស័យឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរ មិនពិតប្រាកដ បានជួញញដូរគ្រឿងញៀន ត្រូវបានកម្លាំង នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនជាប់ជាមួយវត្ថុតាង គ្រឿងញៀនប្រហែល ២គីឡូក្រាម រួចបន្តចុះសហការ ជាមួយកម្លាំងស្នងការដ្ឋាន នគរបាលខេត្តតាកែវ និងមានការសំរបសំរួលនីតិវិធី ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ បានចុះទៅឆែកឆេរក្នុងលំនៅដ្ឋាន របស់ជនសង្ស័យចំនួនពីរទីតាំង។

បើតាមរបាយការណ៍ស្នងការខេត្ត ការឆែកឆេ នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ ដកហូតវត្ថុតាងបាន អាវុធខ្លីចំនួន០២ដើម (ប្រើហ្គាស់) និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន (កញ្ឆា) ក្រៀមចំនួន០២ស្បោង និងការឆែកឆេ នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតវត្ថុតាងបាន ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន០២សន្លឹក ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top