ព័ត៌មានថ្មី

សេតវិមាន ៖ លោក ត្រាំ មិនបានធ្វើតេស្ត រកមេរោគ កូវីដ១៩នោះទេ ក្រោយមាន ទំនាក់ទំនង ជាមួយមនុស្ស ៣នាក់ ដែលត្រូវគេដាក់ ឱ្យនៅដាច់ដោយឡែក

បរទេស៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ត្រូវបានគេរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានទំនាក់ទំនងជាមួយមនុស្សយ៉ាងតិច០៣នាក់ ដែលបានឈាន ដល់ការផ្តាច់ខ្លួនពី ដែលជាវិធានការប្រុងប្រយ័ត្ន បន្ទាប់ពីអ្នកទាំងនោះ ត្រូវបានគេចោទប្រកាន់ថា បានទាក់ទងជាមួយមនុស្សម្នាក់ នៅក្នុងសន្និសីទសកម្មភាព នយោបាយអភិរក្ស (CPAC) ដែលម្នាក់នោះ គឺបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺរលាកសួត ធ្ងន់ធ្ងរកូវីដ១៩ បង្កឡើងដោយវីរុសកូរ៉ូណា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លេខាធិការសារព័ត៌មានរបស់សេតវិមានអាមេរិកលោកស្រី Stephanie Grisham នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃច័ន្ទបានអះអាងថា “ប្រធានាធិបតីមិនបានទទួលការធ្វើតេស្តិ៍រកមេរោគ កូវីដ១៩ ទេ ពីព្រោះគាត់មិនបានទាក់ទង ជិតស្និទ្ធជាមួយអ្នកជំងឺ ដែលបានបញ្ជាក់ថា មានជំងឺនេះ ហើយគាត់ក៏មិនមានរោគសញ្ញាអ្វីដែរ” ។ ដោយបន្ថែមថា ” លោក ត្រាំ នៅតែមានសុខភាពល្អហើយគ្រូពេទ្យ របស់គាត់នឹងបន្ត តាមដានគាត់យ៉ាងដិតដល់” ។

នៅព្រឹកថ្ងៃដដែលនោះ លោក ដូណាល់ ត្រាំ បានធ្វើសន្និសិទសារព័ត៌មានមួយ ដែលលោកបាននិយាយថា រដ្ឋបាលរបស់លោកនឹង ស្នើវិធានការ សេដ្ឋកិច្ចមួយចំនួន ក្នុងគោលបំណងដោះស្រាយការធ្លាក់ចុះ ផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពីការឆ្លងរាលដាល យ៉ាងឆាប់រហ័ស។ លោកមិនបានសួរ សំណួរណាមួយទេ រួមទាំងសំណួរមួយអំពីថា តើគាត់ត្រូវបានគេធ្វើតេស្ត រកមេរោគកូវីដ១៩ ៕

ប្រែសម្រួលៈ ណៃ តុលា



Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top