ព័ត៌មានថ្មី

យុទ្ធនាការត្រួតពិនិត្យ ជាតិស្រវឹងរាត្រីទូទាំង រាជធានីឃាត់រថយន្ត ១៤គ្រឿង និងម៉ូតូ ១៥គ្រឿង យកមកណែនាំនិងផាកពិន័យ

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីប្រកាសថា ចាប់ពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ នេះ តទៅ នឹងចាប់ផ្តើមចុះអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីម៉ោង ២៣៖០០នាទី ដល់ម៉ោង២:៣០នាទី រំលងអាធ្រាត្រ ជាលទ្ធលយប់ថ្ងៃដំបូង ធ្វើការឃាត់រថយន្ត ដែលបើកបរក្នុងស្ថានភាពស្រវឹង ចំនួន ១៤គ្រឿង និងម៉ូតូ ១៥គ្រឿង ថែមទាំងករណី គ្រឿងញៀន ១ករណីផងដែរ ។

យោងតាមការ បញ្ជាក់របស់លោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ថា “លទ្ធផលត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ ។ ១. អត់ពាក់ពួកសុវត្ថិភាព ៣៧៤ គ្រឿង, ២. អត់កញ្ចក់ ១ គ្រឿង, ៣. ស្រវឹង ( រថយន្ត ) ១៤ គ្រឿង , ម៉ូតូ ១៥ គ្រឿង និង៤. គ្រឿងញៀន ១ករណី” ។

លោកបានបញ្ជាក់ថា “សរុប ឃាត់បានម៉ូតូ ៣៨៩គ្រឿង និងរថយន្ត ១៤គ្រឿង យកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការអប់រំ ណែនាំ និង ផាកពិន័យ” ។

សូមរំលឹកថា ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការចុះរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីត្រួតពិនិត្យសារជាតិស្រវឹង ក្រោយពីមានការកើនឡើង នៃចំនួនគ្រោះថ្នាក់ ដែលបង្កឲ្យមានការរងរបួស និងស្លាប់ជាច្រើននាក់ និងសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ និងគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់ៗគ្នា ព្រោះសមត្ថកិច្ចធ្វើការអនុវត្តច្បាប់នេះ ក្នុងគោលបំណង ដើម្បីការពារ អាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅ ។ បើស្រវឹង សូមកុំបើកបរ ៕

ដោយ៖ ដារ៉ាត់

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top