ព័ត៌មានថ្មី

ក្រោយពលរដ្ឋវៀតណាម នាំគ្នាសម្រុក ទិញទំនិញ តាមផ្សារទំនើប នៅហូជីមិញ ធានាថា ទំនិញប្រើប្រាស់ មានច្រើន ហើយតម្លៃនៅថេរ

ហូជីមិញ៖ ផ្សារទំនើបនានាក្នុងទីក្រុងហូជីមិញ បានធ្វើការជាមួយអ្នកផ្គត់ផ្គង់ ដើម្បីធានាថា មានការផ្គត់ផ្គង់ទំនិញគ្រប់គ្រាន់ក្នុងតម្លៃថេរ ក្នុងរយៈពេល ២ ទៅ ៣ ខែខាងមុខ ដែលកាត់បន្ថយការភ័យខ្លាច របស់សាធារណជនពីការខ្វះខាត អំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ១៩។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ចាប់តាំងពីយប់ថ្ងៃសុក្រ នៅពេលដែលករណីទី ១៧ របស់ជំងឺកូវីដ១៩ ត្រូវបានគេរាយការណ៍ នៅទីក្រុងហាណូយ អ្នករស់នៅក្នុងរដ្ឋធានី ក៏ដូចជាទីក្រុងហូជីមិញ និងកន្លែងផ្សេងទៀត បាននាំគ្នាសម្រុកទៅកាន់ផ្សារទំនើប និងហាងលក់រាយ ដើម្បីមកស្តុកក្នុងផ្ទះនូវរបស់សំខាន់ៗ ដូចជាអង្ករ មី និងសាប៊ូ ដែលនាំឱ្យទំនិញ អស់ពីក្នុងផ្សារជាបណ្តោះអាសន្ន។

យ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យ (៨ មីនា) ចំនួនអ្នកទិញឥវ៉ាន់ បានថយចុះគួរឱ្យកត់សម្គាល់ នៅផ្សារទំនើប ប៉ុន្តែនៅតែខ្ពស់ជាងនៅថ្ងៃអាទិត្យមុន។

លោក Nguyễn Anh Đức អគ្គនាយករងអចិន្រ្តៃយ៍ នៃក្រុមហ៊ុន Saigon Coop ដែលជាម្ចាស់ផ្សារទំនើប Coopmart និង CoopXtra បាននិយាយថា មិនមានការភ័យស្លន់ស្លោក្នុងការទិញ ដូចកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ នោះទេ នៅពេលចំនួនអ្នកទិញឥវ៉ាន់មានចំនួន ២០ ដងច្រើនជាងចំនួនធម្មតា៕ ប្រែសម្រួលៈ ណៃ តុលា



Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top